ទស្សនមិត្តអ្នកអាន៖ តើ ស៊ន ដារ៉ា ហ៊ានមកស្រុកខ្មែរដើម្បីចូលរួមចំណែក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនដែរឬទេ

ចែករំលែក៖

ភ្នំពេញ ៖ ស៊ន ដារ៉ា សកម្មជនប្រឆាំងជ្រុលនិយម បានលើកឡើងពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនថា អ្នកកាន់មូលនិធិនេះ មិនយកថវិកាដែលបានមកពីការចូលរួមបរិច្ចាគរបស់ប្រជាពលរដ្ឋ ប្រើប្រាស់ប្រកបដោយតម្លាភាពទេ។ ការលើកឡើងបែបនេះ មិនបានបង្ហាញពីការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងផ្លូវក្រវាត់ព្រំដែន ដើម្បីការពារបូរណភាពដែនដីខ្មែរឡើយ តែ ស៊ន ដារ៉ា  មានចេតនាទុច្ចរិតបង្អាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមថវិកាក្នុងមូលនិធិ និងអ្នកដែលចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈការបរិច្ចាគថវិកាក្នុងមូលនិធិកសាងផ្លូវក្រវាត់ព្រំដែននេះ។

តាមដឹង ស៊ន ដារ៉ា មិនជាប់ក្នុងបញ្ចីខ្មៅដែលមានដីកាតុលាការចាប់ខ្លួននោះឡើយ ដូច្នេះ ស៊ន ដារ៉ា  ត្រូវហ៊ានធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ឬអាចធ្វើជាអ្នកឃ្លាំមើល ឬអាចធ្វើជាអ្នកដឹកនាំធ្វើការងារនេះជាក់ស្តែងជាមួយរាជរដ្ឋាភិបាលតែម្តង។

តើ ស៊ន ដារ៉ា  ដែលអ៊ួតអាងថា ខ្លួនស្រឡាញ់ជាតិ ស្រឡាញ់ប្រទេសកម្ពុជា មានបានចូលរួមចំណែកបរិច្ចាគថវិកាបន្តិចបន្តួចរបស់ខ្លួន ដើម្បីកសាងផ្លូវក្រវាត់ព្រំដែនដូចបងប្អូនប្រជាពលរដ្ឋក្នុងស្រុកនិងក្រៅស្រុកដែរឬទេ? តើ ស៊ន ដារ៉ា  ហ៊ានមកស្រុកខ្មែរដើម្បីចូលរួមចំណែក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនដែរឬទេ?

ជាការពិត ស៊ន ដារ៉ា  គ្រាន់តែជាជនអនាថា រត់ចោលស្រុកម្នាក់ប៉ុណ្ណោះ កុំថាឡើយជួយប្រទេសជាតិ ជួយប្រជាជន ពិសេសជួយការពារដែនដីខ្មែរ បើសូម្បីតែ ឪពុក-ម្តាយ បងប្អូនបង្កើតរបស់ខ្លួន ក៏ ស៊ន ដារ៉ា  កាត់កាលចោលដែរ។

ក្នុងនាមជាប្រជាពលរដ្ឋ ខ្ញុំមិនអាចជឿលើបុគ្គលដែលអ៊ួតអាងតែលើបបូរមាត់បានទេ ពិសេសជនអនាថារត់ចោលស្រុកដូច ស៊ន ដារ៉ា នេះ បានតែស្រែកថាស្រឡាញ់ស្រុកខ្មែរតាមអនឡាញនោះឡើយ។ ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាល និងសង្ឃឹមថា ថវិកាដែលបងប្អូនយើងបានបរិច្ចាគក្នុងមូលនិធិកសាងផ្លូវក្រវាត់ព្រំដែន នឹងលេចចេញសមិទ្ធផលជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ៕

ដោយ៖ សុខ សុវណ្ណ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print