ក្រសួងការបរទេសចិនថ្លែងថា បញ្ហាពាក់ព័ន្ធសន្តិភាព និងសន្តិសុខនឹងក្លាយជាប្រធានបទសំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលទីក្រុងប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក

ចែករំលែក៖

អន្តរជាតិ ៖ នៅថ្ងៃទី៤ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ លោកស្រីបានថ្លែងថា ការសម្រេចបាននូវសន្តិភាពនិងសន្តិសុខយូរអង្វែង គឺជាក្តីប្រាថ្នារួមរបស់ប្រជាជនចិននិងអាហ្វ្រិក។ នេះជាផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ។

គេហទំព័រ «CCFR China state-controlled media » ថា ៖ ការជួយគ្នាទៅវិញទៅមកលើបញ្ហាសន្តិសុខគឺជាផ្នែកមួយនៃការកសាងសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកប្រកបដោយកម្រិតខ្ពស់។ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមសន្តិសុខសកល ចូលរួមយ៉ាងសកម្មនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងបានធ្វើកិច្ចសម្រុះសម្រួលលើបញ្ហាជាចំណុចក្តៅនៅអាហ្វ្រិកជាដើម ។ បញ្ហាពាក់ព័ន្ធសន្តិភាព និងសន្តិសុខនឹងក្លាយជាប្រធានបទសំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលទីក្រុងប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយបណ្តាប្រទេសអាហ្វ្រិក ដើម្បីអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមសន្តិសុខសកល រួមគ្នាដោះស្រាយបញ្ហាប្រឈមខាងសន្តិសុខ ក៏ដូចជាជំរុញសន្តិភាពនិងការអភិវឌ្ឍសកល ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print