គណ:ប្រតិភូមន្រ្តីជាន់ខ្ពស់ មហាវិទ្យាល័យការពារជាតិឥណ្ឌារបំពេញទស្សនៈកិច្ចយោធភូមិភាគទី៤

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ត្រី ជុយ សីហា មេបញ្ជាការរង យោធភូមិភាគទី៤ តំណាងលោកឧត្តមសេនីយ៍ ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានដឹកនាំសហការី ចូលរួមទទួលបដិសណ្ឋារកិច្ចគណ:ប្រតិភូមន្រ្តីជាន់ខ្ពស់ មហាវិទ្យាល័យការពារជាតិឥណ្ឌារ អញ្ជើញមកបំពេញទស្សនកិច្ចសិក្សា យុទ្ធសាស្រ្តថ្នាក់តំបន់ កាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤។

គណៈប្រតិភូមន្ត្រីជាន់ខ្ពស់ឥណ្ឌា ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ មូកហ្កេស អាក្រាវ៉ាល (MUKESH AGGRAWAL) ប្រធានប្រតិភូនៃមហាវិទ្យាល័យការពារជាតិឥណ្ឌា ព្រមទាំង អស់លោក លោកស្រី និងប្រតិភូអមដំណើរ។

...

ឧត្តមសេនីយ៍ត្រី ជុយ សីហា មេបញ្ជាការរង យោធភូមិភាគទី៤ តំណាងលោកមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ មានសេចក្តីរំភើបរីករាយជាខ្លាំង និងសូមសម្តែងនូវកិច្ចស្វាគមន៍ប្រកបដោយមនោសញ្ចេតនា និងកាតគោរពរាប់អានយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះគណៈប្រតិភូមន្រ្តីជាន់ខ្ពស់ មហាវិទ្យាល័យការពារជាតិឥណ្ឌារ ដែលបានមកបំពេញទស្សនកិច្ច និងសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំយោធភូមិភាគទី៤ នាឱកាសនេះ ស្របពេលដែលប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print