ប្រធាននាយកដ្ឋានសរុប ផែនការ​ នៃក្រសួងមហាផ្ទៃ​ ចាត់ឱ្យ​ក្រុមការងារ​ចុះសួរសុខទុក្ខមន្ត្រី​ដែលជួបគ្រោះថ្នាក់ចរាចរណ៍ (បាក់ជើង)

ចែករំលែក៖

ភ្នំពេញ៖ ដោយ​មានការ​យកចិត្តទុកដាក់​ពីថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ​ លោកឧត្ដមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុប ផែនការ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤​ បានចាត់លោកឧត្តមសេនីយ៍ត្រី លាន សុផល អនុប្រធាននាយកដ្ឋាន រួមទាំងក្រុមការងារចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី លី ប៊ុនឡុង នាយផ្នែក នៃការិយាល័យរដ្ឋបាល-សរុប ដែលជួបគ្រោះថ្នាក់ចរាចរណ៍ (បាក់ជើង) ហើយកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ (ពេទ្យរុស្សី)។

ក្នុងឱកាសនេះដែរ ក្រុមការងារក៏បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងទទួលបន្ទុកការងារសេនាធិការ លោកឧត្ដមសេនីយ៍ឯក សាស្រ្តាចារ្យ ស៊ូ សុផាន ប្រធានសេនាធិការដ្ឋាន និងលោកឧត្ដមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុប ផែនការ ព្រមទាំងបងប្អូនជាសហការីក្នុងអង្គភាពទាំងមូល ។

...

ជាចុងក្រោយក្រុមការងារ សូមជូនពរឱ្យលោកវរសេនីយ៍ត្រី លី ប៊ុនឡុង ឆាប់បានជាសះស្បេីយបានវិលត្រឡប់ទៅបម្រើការងារនៅអង្គភាពវិញ និងបាននាំយកថវិកាមួយចំនួនរបស់នាយកដ្ឋានផ្តល់ជូនដល់លោកផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print