ទីតាំងបើក​បញ្ជាល់មាន់អនឡាញត្រូវនគរបាលបង្ក្រាប

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈនគរបាលស្រុកថ្មពួក ចុះបង្ក្រាបទីតាំង លួចបើកជល់មាន់តាមប្រព័ន្ធអនឡាញ និងហៅម្ចាស់ទីតាំងធ្វើកិច្ចសន្យានៅវេលម៉ោង៩ និង៣០នាទីថ្ងៃទី០៥ ខែកញ្ញា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុក បានចុះបង្ក្រាបទីតាំង លួចបើកជល់មាន់តាមប្រព័ន្ធអនឡាញ១កន្លែង នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ក្រោយពីទទួលបានសេចក្តីរាយការពីប្រជាពលរដ្ឋ ។

លោក វរសេនីយ៍ទោ ឈឿន គឺមឈុន អធិការនគរបាលស្រុកថ្មពួក បានឱ្យដឹងថា៖ដើម្បីភូមិ ឃុំ សង្កាត់មានសុវត្ថិភាពពិសេសលុបបំបាត់រាល់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ។ លោកបានដឹកនាំកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកថ្មពួកចុះបង្រ្កាបការលួចបើកបនល្បែងជល់មាន់តាមអនឡាញដែលមាន ម្ចាស់ទីតាំងឈ្មោះ អេង សុភាព ភេទប្រុស អាយុ៥០ ឆ្នាំ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ។ ខណៈ ពេលដែលសមត្ថកិច្ច ចុះដល់ទីតាំងពុំមានអ្នកលេង រឺទូរទស្សន៍អនឡាញទេ ក្នុងនោះសមត្ថកិច្ចក៏បានហៅម្ចាស់ទីតាំង ណែនាំ និងធ្វើ​ កិច្ចសន្យាបញ្ឈប់ការបើកទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញ។ 

លោកអធិការ ក៏បានបញ្ជាក់ថា៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត កម្លាំងអធិការនគរបាល ស្រុក និងធ្វើការចុះស្រាជ្រវ ជាពិសេសមិនឱ្យមានលួចបើកទីតាំងល្បែងអនឡាញគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រស្រុកថ្មពួកឡើយ។ និងសំណូមពរឱ្យ ប្រជាពលរដ្ឋ សូមរាយការណ៍មកសមត្ថកិច្ច បើដឹងថាមានការលួចលាក់បើកទីតាំងល្បែងអនឡាញគ្រប់ប្រភេទ ដើម្បីសមត្ថកិច្ចធ្វើការបង្ក្រាបឱ្យបានទាន់ពេលវេលា៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print