បុរស​ជនជាតិ​ចិន​ម្នាក់​យក​ដុំថ្ម​គប់​របង​ ខុនដូមួយកន្លែងត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ចែករំលែក៖

​ ភ្នំពេញ​៖ បុរស​ជនជាតិ​ចិន​ម្នាក់​មិន​ដឹងថា​មាន​បញ្ហា​អ្វី​នោះទេ​ ក៏ស្រាប់​តែ​មកទាត់ធាក់​និង​យក​ដុំថ្ម​គប់​ទៅ​លេី​របង​ខុនដូមួយ​កន្លែង​ ត្រូវ​បាន​សន្តិសុខ​ចាប់​ឃាត់​ខ្លួន​ប្រគល់​ឱ្យសមត្ថកិច្ច​យកទៅ​សួរនាំ​ ។
​ ហេតុការណ៍​នេះ​ដែរ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​១១យប់ថ្ងៃ​ទី​៥ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ ចំនុច​ខុន​ដូយីហោ​JJKK ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៣៦០កែង​ផ្លូវ​ព្រះមុនីវង្ស​ សង្កាត់​បឹង​កេង​កង​ទី​៣​ ខណ្ឌ​បឹង​កេង​កង​រាជធានីភ្នំពេញ​ ។
​ តាម​ប្រភព​ពី​សន្តិសុខ​ដែល​យាម​នៅ​កន្លែង​កេីតហេតុ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ ពួកគាត់​មិន​ដឹង​ថា​ជន​ជាតិ​ចិន​រូប​នោះ​ មាន​បញ្ហា​អ្វី​មក​ពី​ទី​ណា​នោះ​ទេ​ ដោយ​បាន​ដេីរ​មក​ឈរ​នៅ​មុខ​របង​ខុនដូ ហេីយ​ ក៏បានស្រែក​ ហេីយ​និង​ធាក់​របង​ខុនដូ​ រួចហើយ​បាន​យក​ដំថ្ម​គប់​ចូល​ទៅ​ក្នុង​បរិវេណ​ខុន​ដូ បណ្តាល​ឱ្យខូចខាត​របស់​របរ​តិច​តួច​ផងដែរ​ ។
​ ប្រភព​ដដែល​បាន​បន្តទៀត​ថា​ បន្ទាប់​ពី​ឃើញ​សកម្មភាព​បែប​នេះ​ហេីយ​ ពួក​គាត់​សន្តិសុខ​បាននាំ​គ្នីគ្នា​ចាប់​បុរស​រូប​នោះ​ចង់​ស្លាបសេក​ ព្រោះ​ខ្លាច​បុរស​រូប​នោះ​បង្ក​ជា​បញ្ហា​អ្វី​ផ្សេង​ទៀត​ ហើយ​បានរាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​​ចុះ​ទៅ​ជួយ​អន្តរាគមន៍​បន្ត​ផង​ដែរ​ ។
​ ក្រោយ​ពេល​កេីតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បានចុះ​ទៅ​ដល់​កន្លែង​កេីតហេតុ​ និង​បាន​នាំខ្លួន​ជន​ជាតិ​ចិន​រូប​នោះ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​៣​ ដេីម្បី​សួរ​នាំ​និង​ចាត់​ការ​តាតាមនីតិ​វិធី​ផងដែរ​ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print