អភិបាលខេត្តបាត់ដំបង ៖ បឹងរលួស ជាគោលដៅទេសចរណ៍ថ្មីមួយបន្ថែមទៀត ដែលកំពុងទាក់ទាញប្រជាពលរដ្ឋ ក្មេង-ចាស់ ក្នុងស្រុកទៅអង្គុយលេងកំសាន្ត

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បឹងរលួស ជាគោលដៅទេសចរណ៍ថ្មីមួយបន្ថែមទៀត ដែលកំពុងទាក់ទាញប្រជាពលរដ្ឋ ក្មេង-ចាស់ ក្នុងស្រុកទៅអង្គុយលេងកំសាន្ត ញ៉ាំអាហារជួបជុំមិត្តភ័ក្រ្ត ជួបជុំបងប្អូន និង ក្រុមគ្រួសារ មានខ្សល់អាកាសបរិសុទ្ធ ត្រជាក់ៗ ពិសេសនៅពេលល្ងាច។ នេះជាការលើកឡើងពីលោក សុខ លូ អភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។

លោកអភិបាលខេត្ត បន្តថា ៖ បឹងរលួស ស្ថិតក្នុង ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ១គីឡូម៉ែត្រ ពីប្រាសាទឯកភ្នំ ។
អង្គភាពមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង បានបញ្ជាក់ថា ៖ «បឹងរលួស» ជាគោលដៅទេសចរណ៍បឹងរលួស ស្រុកឯកភ្នំ កំពុងទាក់ទាញ ទេសចរ ដែលចូលចិត្តអង្គុយលំហែមាត់បឹង ស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្ទូចត្រី ទទួលទានអាហារ និងមើលថ្ងៃលិច។ ក្នុងនោះមានសេវាកម្មទីនោះមាន៖ តុ និងកៅអីអង្គុយលេង, កញ្ចុះ, ម្ហូបអាហារ កាហ្វេ និងភេសជ្ជៈ។ ទីតាំង៖ ស្ថិតក្នុងភូមិ តាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ចម្ងាយប្រមាណ ១០ គីឡូម៉ែត្រពីសាលាខេត្តបាត់ដំបង, និង១ គីឡូម៉ែត្រពីប្រាសាទឯកភ្នំ តែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ៖ ផលប្រយោជន៍បានមកពី វិស័យទេសចរណ៍មានពីរគឺ៖
ផលប្រយោជន៍នៃទេសចរណ៍អន្តរជាតិៈ
• បង្កើតចំណូល និងការផ្លាស់ប្តូរឥជាមួយបរទេស
• បង្កើតអាជីពដោយផ្ទាល់ ជាមួយក្រុមហ៊ុនទេសចរណ៍និងដោយប្រយោលក្នុងបណ្តាផ្នែកក្រុមហ៊ុនផ្គត់ផ្គង់សេវាវិភាគទានដល់ចំណូលរដ្ឋ
• ជួយទទួលខុសត្រូវលើ ហេដ្ឋារចនាសម្ព័ន្ធដែលប្រើប្រាស់ដោយគមនាគមន៍ទាំងមូល
• ជំរុញការពង្រីកមែងធាងសេដ្ឋកិច្ចផ្សេងៗទៀតដូចជាវិស័យោកសិកម្ម សិប្បកម្ម ជលផល… ។ល។
• ជួយរក្សាប្រពៃណី វប្បធម៌និងអត្តសញ្ញាណជាតិ
• ធ្វើឲ្យល្អប្រសើរនូវកម្រិត ជីវភាពរស់នៅរបស់សង្គម
• ពង្រីកអត្ថន័យ នៃមោទនភាពលើកេរ្តិ៍តំណែលជាវប្បធម៌របស់ជាតិ
• ជួយអភិវឌ្ឍន៍និងរក្សានូវបណ្តាលវប្បធម៌
• ជួយបង្ហាញនិងទទួលខុសត្រូវអភរក្សតំបន់បុរាណវិទ្យា និងប្រវិត្តិសាស្រ្ត
• ជួយបង្ហាញ និង ទទួលខុសត្រូវអភិរក្សលើតំបន់ធម្មជាតិ និងជីវីតសត្វព្រៃ
• ផ្តល់នូវឱកាសសម្រាប់ ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ
• ជួយបង្កើនគុណភាពបរិស្ថាននៃតំបន់នោះ
• ជួយបង្កើនការយល់ដឹងអំពីបរិស្ថានក្នុងស្រុក
ផលប្រយោជន៍នៃទេសចរណ៍ក្នុងស្រុកៈ
• ផ្តល់នូវសម្បទាលើកទឹកចិត្ត ការអប់រំនិងការលំហែកំសាន្តព្រមទាំងបណ្តា សកម្មភាពលដទៃទៀតកសម្រាប់ប្រជាពលរដ្ឋ បូកបញ្ចូលទាំងយុវវ័យនិង បុគ្គលិកដែលចូលនិវត្តន៍
• ផ្តល់ប្រាក់ចំណូលចូលរដ្ឋ
• អភិវឌ្ឍន៍លើការយល់ដឹង និងការស្វែងយល់អំពីវប្បធម៌ជាតិ និងកេរ្តិ៍ដំណែលបរិស្ថានព្រមទាំងពង្រឹងអត្ថន័យលើអត្តសញ្ញាណជាតិ
• ជួយអភិវឌ្ឍន៍លើការយល់ដឹង និងគោរពវប្បធម៌តំបន់ផ្សេងៗគ្នា ។
• ធ្វើការបែងចែកចំណូលបន្តពីទីក្រុងតំបន់ជនបទនិងបែងចែកបន្ថែមទៅតំបន់ដាច់ស្រយាល ៕
ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print