ត្រងោលពីធម្មជាតិ ដើម្បីធម្មជាតិ!

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅថ្ងៃទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ អ្នកប្រហែលជាបានដឹងហើយថា សត្វត្មាតគឺជាក្រុមអ្នកសម្អាតធម្មជាតិដ៏អស្ចារ្យ! ប៉ុន្តែ តើអ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ​ហេតុអ្វី​បានជា​ត្មាតក្បាលត្រងោល?

វាមិនមែនជាជម្រើសម៉ូតសក់របស់​វា​នោះទេ ប៉ុន្តែវាគឺជាអំណោយ​ផលពី​ធម្មជាតិ​សម្រាប់ការរស់នៅរបស់ពួកវា! នៅពេលដែលសត្វត្មាតស៊ីចំណី វាត្រូវរុលក្បាលចូលទៅក្រោមស្បែក និងក្នុងខ្លួនរបស់សាកសពសត្វធំៗដែលជាចំណីរបស់វា ដូច្នេះការដែលមានក្បាលត្រងោលគឺជាជម្រើសដ៏ល្អក្នុងការជួយរក្សាភាពស្អាត និងគ្មានបាក់តេរីជាប់ក្បាលរបស់វា។ ការមានរោមលើក្បាលអាចនាំឱ្យមានភាពកខ្វក់រញ៉េរញ៉ៃ ប៉ុន្តែជាមួយនឹងក្បាលរលោង គ្មានរោម ពួកវាអាចរក្សាអនាម័យរបស់ពួក​វា​បានល្អប្រសើរ។

លើសពីនេះ ស្បែកក្បាលត្រងោលរបស់ពួកវា ក៏មានលក្ខណៈពិសេសជួយរក្សាកម្ដៅក្បាលរបស់ពួកវាឲ្យនៅត្រជាក់ពេលនៅក្រោមកម្តៅថ្ងៃផងដែរ! នេះជាការរចនាដ៏ឆ្លាតវៃពីធម្មជាតិ!

...

ជាងនេះទៅទៀត រួមទាំងសត្វត្មាតទាំងបីប្រភេទរបស់ខ្មែរផងដែរ តែងតែលាតត្រដាងស្លាបយ៉ាងធំ ដើម្បីហាលកំដៅថ្ងៃ។ សកម្មភាពនេះជួយពួកវាក្នុងការសម្លាប់មេរោគលើរោមរបស់ពួកវា និងរក្សាភាពស្អាតនៅលើខ្លួនប្រាណរបស់ពួកវាផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print