សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា​-ចិន បង្ហាញពីការកិច្ចសហការយ៉ាងល្អក្រោមប្រធានបទ «ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល ដើម្បីរួមគ្នាជម្រុញនវានុវត្តន៍និង សហគ្រិនភាពរបស់យុវជន» នៅខេត្តក្វាងស៊ី

ចែករំលែក៖

ប្រទេស​ចិន​៖​ លោក ងឿន ច័ន្ទលីនប៉ូឡែន សមាជិកគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក.ចំនួន ២០រូប ចូលរួមក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងកម្ពុជាក្រោមប្រធានបទ «ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល ដើម្បីរួមគ្នាជម្រុញនវានុវត្តន៍និង សហគ្រិនភាពរបស់យុវជន» នៅខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយ សហព័ន្ធយុវជនទូទាំងប្រទេសចិន (ACYF)។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី​ ជូ សៀនលេង អនុប្រធានសហព័ន្ធយុវជនក្វាងស៊ី​ លោក ឆិន ជឺជា នាយកវិទ្យាស្ថានផ្លាស់ប្ដូរយុវជនអន្តរជាតិចិន( ក្វាងស៊ី) និងសមាជិកសហព័ន្ធយុវជនចិនជាច្រើនរូប។

ជាកិច្ចចាប់ផ្ដើម លោក ឌិន ដីជា (Chen Zhije) នាយកវិទ្យាស្ថានផ្លាស់ប្តូរយុវជនអន្តរជាតិចិន(ក្វាងស៊ី) បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការអញ្ជើញមកដល់របស់ប្រតិភូកម្ពុជាទាំង២០រូប ដែលបង្ហាញពីការកិច្ចសហការយ៉ាងល្អរវាងយុវជនកម្ពុជា-ចិន។ នាឱកាសនេះ លោក បានលើកឡើងថា ចាប់តាំង២០១២ មក វិទ្យាស្ថានផ្លាស់ប្ដូរយុវជនអន្តរជាតិក្វាងស៊ី បានទទួលយុវជនអាស៊ានជាច្រើន តាមរយៈសិក្ខាសាលាបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរបទពិសោធន៍ ក្នុងនោះរួមមានប្រតិភូកម្ពុជាជាច្រើនរូបផងដែរ។ លោក បានបន្តទៀតថា តាមរយៈកិច្ចសហប្រតិបត្តការយ៉ាងល្អរវាងយុវជនកម្ពុជា ចិន បានធ្វើឱ្យយុវជនកម្ពុជា និងចិនផ្សារភ្ជាប់ទំនាក់ទំនងបានយ៉ាងល្អប្រៀបដូចគ្រួសារតែមួយ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោក ងឿន ច័ន្ទលីនប៉ូឡែន បានធ្វើការកោតសរសើរ និងអបអរសាទរចំពោះគំនិត ផ្តួចផ្តើម និងការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលនេះជាបន្តបន្ទាប់ សំដៅបន្តពង្រឹង និង គាំទ្រទៅវិញទៅមកក្នុងក្របខណ្ឌនៃការផ្លាស់ប្តូររវាងយុវជន និងយុវជន ជាពិសេសចំពោះ ទំនាក់ទំនង និងការគាំទ្រទៅវិញទៅមក ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនៃប្រទេស ទាំងពីរ។ លោកបានបន្តថា តាមរយៈ សិក្ខាសាលាបណ្តុះបណ្តាលដ៏មានអត្ថន័យនេះ បានអនុញ្ញាតឱ្យទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន កាន់តែមានភាពស្អិតរមួត និងពង្រឹងចំណងមិត្តភាពយុវជនរបស់ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែងបន្ថែមទៀត។

...

សូមជម្រាបដែរថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ក្នុងវិស័យការងារយុវជនឱ្យកាន់តែស៊ីជម្រៅ និងបង្កើនការយល់ដឹង និងមិត្តភាពរវាងយុវជននៃ ប្រទេសទាំងពី ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងខេត្តក្វាងស៊ី និងរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ គួរបញ្ជាក់ដែរថា ប្រតិភូកម្ពុជាបានអញ្ជើញចូលរួមសិក្ខាបណ្តុះបណ្តាលនៅ វិទ្យាស្ថានផ្លាស់ប្តូរយុវជនអន្តរជាតិចិន ក្វាងស៊ី ចំនួន ១២ លើក រួចមកហើយ ដោយមានសមាជិក សមាជិកាចូលរួមសរុបចំនួន ២៥៧ រូប៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print