វេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកឆ្នាំ២០២៤ ប្រារព្ធឡើងនៅក្រុងប៉េកាំងបានចាប់ផ្តើម

ចែករំលែក៖

ប្រធានាធិបតីចិន លោក Xi Jinping បានចូលរួមពិធីបើកកិច្ចប្រជុំកំពូលប៉េកាំង នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងបានថ្លែងសុន្ទរកថាគន្លឹះនៅវិមានសភាប្រជាជនក្រុងប៉េកាំង។

លោក Xi Jinping បានលើកឡើងថា ប្រទេសចិននិងអាហ្រ្វិកគួរតែពួតដៃគ្នាដើម្បីជំរុញ “ទំនើបកម្មចំនួន៦” ពោលគឺពួតដៃគ្នាជំរុញទំនើបកម្មនៃភាពយុត្តិធម៌ និងសមហេតុផល ទំនើបកម្មនៃការបើកចំហនិងឈ្នះ=ឈ្នះ ទំនើបកម្មនៃការតម្កល់ប្រជាជនជាចម្បង ទំនើបកម្មនៃពិពិធកម្មនិងបរិយាបន្ន ទំនើបកម្មនៃភាពសុខដុមជាមួយបរិស្ថាន និងទំនើបកម្មនៃសន្តិភាពនិងសន្តិសុខ។
លោក Xi Jinping បានថ្លែងបន្តថា ក្នុងរយៈពេលបីឆ្នាំខាងមុខ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយទ្វីបអាហ្រ្វិក ដើម្បីអនុវត្តសកម្មភាពនៃភាពជាដៃគូសំខាន់ៗចំនួន ១០ បូករួមទាំងការរៀនសូត្រពីអរិយធម៌ទំនើបទៅវិញទៅមក ពាណិជ្ជកម្មនិងវិបុលភាព និងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ឧស្សាហកម្មជាដើម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងជំរុញការធ្វើទំនើបកម្មនៃសកលខាងត្បូង។
លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេល ២៤ ឆ្នាំកន្លងមកនេះ ជាពិសេសចាប់តាំងពីឈានចូលយុគសម័យថ្មីមក បងប្អូនជនជាតិអាហ្រ្វិក និងចិនបានចាប់ដៃគ្នាឆ្ពោះ ទៅមុខដោយផ្អែកលើទស្សនៈស្មោះត្រង់និងជិតស្និទ្ធ។ យើងតែងតែ មានការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមក ដោយបង្កើតជាគំរូសម្រាប់ទំនាក់ទំនងអន្តរជាតិបែបថ្មី។

លោក Xi Jinping បានថ្លែងបន្តថា តាមរយៈការខិតខំប្រឹងប្រែងអស់រយៈពេលជិត ៧០ឆ្នាំ បច្ចុប្បន្ន ទំនាក់ទំនងចិន-អាហ្រ្វិកស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ សម្លឹងមើលទៅអនាគត ខ្ញុំស្នើឱ្យលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងចិន ជាមួយបណ្តាប្រទេសអាហ្វ្រិកទាំងអស់ ដែលមានទំនាក់ទំនងការទូតជាមួយចិន ឱ្យដល់ទំនាក់ទំនងជាយុទ្ធសាស្ត្រ ហើយលើកកម្ពស់ឋានៈទីតាំងរួម នៃទំនាក់ទំនងចិន-អាហ្រ្វិកឱ្យទៅជាសហគមន៍ជោគវាសនារួម រវាងចិននិងអាហ្រ្វិកក្នុងគ្រប់ កាលាៈទេសៈក្នុងយុគសម័យថ្មី! ៕ ដោយធីរីណា

...

រូបថត​: qdnd

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print