ភ្នំពេញ៖ នារីជាកម្មការិនីរោងចក្រម្នាក់ខណៈចេញពីធ្វេីការដេីរសុខៗសំដៅទៅបន្ទប់ជួលស្រាប់តែដួលស្លាប់យ៉ាងអាសូរបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២៤ ចំនុច មុខបន្ទប់ជួលA2 E2ជាន់ទី៣ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ (សព)ឈ្មោះ ភឿង រ៉ានី ភេទស្រីអាយុ៣៣ឆ្នាំ ឆ្នាំមុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតភូមិព្រៃសាលាឃុំរលាំងគ្រេីលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន ស្នាក់នៅកន្លែងកេីតហេតុខាងលើ។
តាមការបំភ្លឺរបស់ឈ្មោះ ជួប ងឿនភេទប្រុសអាយុ៣៨ឆ្នាំមុខរបរ សន្តិសុខយាមផ្ទះជួល បានឱ្យដឹងថានៅមុនពេលកេីតហេតុរូបគាត់កំពុងតែអង្គុយ នៅមុខផ្ទះជួលនៅខាងក្រោម ពេលដែលកំពុងតែអង្គុយនោះ ស្រាប់តែមាន អ្នក ជួលបន្ទប់ ស្រែកថា មាន មនុស្សខ្យល់គ ដួល នៅមុខបន្ទប់ជួល ពេលនោះ រូបគាត់ក៏បានឡេីងទៅមេីល ស្រាប់តែឃើញ ប្អូន ប្រុស របស់ ជនរងគ្រោះ(សព)បានបី ចុះមក ក្រោម រួចហើយក៏បានហៅកង់បី ដឹកទៅមន្ទីរពេទ្យ តែកង់បី មិនបាន ដឹកនោះទេ បន្តិចក្រោយមក ទេីបដឹងថា ជនរងគ្រោះ (សព)ស្លាប់ តាំងពីនៅលេីមកម្លេះ ក្រោយមកគាត់បានរាយការណ៍ទៅសមត្ថកិច្ចតែម្ដង។
តាមការពិនិត្យនិងកោសល្យវិច័យរបស់សមត្ថកិច្ចនគរបាលបច្ចេកទេសវិទ្យាសាស្ត្រស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។
បច្ចុប្បន្នសពត្រូវបាននគរបាលប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ