រថយន្តម៉ាក​​toyota alphardបេីក​ឆ្លង​ផ្លូវ​ត្រូវម៉ូតូ​ជ្រុល​ទៅ​បុក​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖ រថយន្ត​toyota alphard បេីក​ឆ្លង​ផ្លូវ​ចេញ​ពី​បុរី​ក្នុង​កោះ​ពេជ្រ​ ក៏ត្រូវ​ម៉ូតូ​ហុងដា​វ៉េវ​ ជិះ​លឿន​ជ្រុល​ទៅ​បុក​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ អ្នក​ជិះ​ម៉ូតូ​រងរបួស​ធ្ងន់​ ។
​ ហេតុការណ៍​នេះ​ដែរ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៨និង​៣០នាទី​យប់​ ក្នុង​ទី​ក្រុង​កោះ​ពេជ្រ​ ផ្លូវ​កោះពេជ្រ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។
​ យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ toyota alphard ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កម្ពុជា​DENNIS29 បេីក​ចេញ​ពី​ច្រក​បុរី​មួយ​ចំនួន​ កន្លែង​ទិញ​ពី​លិច​ទៅ​កេីត​ ដេីម្បីឆ្លង​កាត់​ទទឹង​បញ្ឆិត​ឡើង​រក​ស្តាំ​របស់​ខ្លួន​ ហើយ​គាប់​ជួន​ពេល​នោះ​ដែរ​ក៏​ស្រាប់​តែ​បុរស​ម្នាក់​ទៀត​ បាន​ជិះ​ម៉ូតូ​ហុងដា​វ៉េវ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ស្ទឹង​ត្រែង​ 1B2538 បានជិះ​បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​កោះពេជ្រ​ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ក្នុង​ល្បឿន​លឿន​ហ្វ្រាំង​មិន​ជាប់​ក៏ជ្រុល​ទៅ​បុក​និង​រថយន្ត​ចំពី​មុខ​យ៉ាង​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​សន្លប់​រងរបួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។
​ ដោយ​ឡែក​ខាង​រថយន្ត​វិញ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ ដែល​ជាអ្នក​បេីក​បរ​ ។
​ ក្រោយ​ពេល​កេីត​ហេតុ​ ក៏មានតំណាង​ភាគី​ទាំង​សង្ខាង​បាន​សម្រប​សម្រួល​គ្នា​ ដោយ​ខាង​រថយន្ត​បានជួយ​ចេញ​ថ្លៃ​ព្យាបាល​របួស​និង​ជួសជុល​ម៉ូម៉ូតូឱ្យ​ជន​រងគ្រោះ​វិញ​ដើម្បី​បញ្ចប់​រឿង​ ៕ ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print