មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី​ សម្ភោធជាផ្លូវការ​ នៅទីក្រុងណាននីង​

ចែករំលែក៖

ខេត្ត​ក្វាងស៊ី៖ មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី ត្រូវបានសម្ភោធជាផ្លូវការ​ នៅទីក្រុងណាននីង​ នាថ្ងៃទី៦​ ខែកញ្ញា​ ឆ្នាំ​២០២៤។

លោកស្រី​ Chen Yijun សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សតំបន់ស្វយ័តក្វាងស៊ី និងជារដ្ឋមន្ត្រីក្រសួងឃោសនាការខេត្តក្វាងស៊ី បានគូសបញ្ជាក់នៅក្នុងសុន្ទរកថារបស់លោកថា ក្វាងស៊ីបានសហការជាមួយ ប្រព័ន្ធផ្សព្វផ្សាយមជ្ឈឹមចិន រួមទាំងបណ្តាសារព័ត៌មានតាមបណ្តាប្រទេសអាស៊ាន និងហុងកុងម៉ាកាវ ដើម្បីបង្កើតមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិក្វាងស៊ី បង្កើតជាមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី ដើម្បីកសាងប្រព័ន្ធទំនាក់ទំនងផ្នែកផ្សព្វផ្សាយអន្តរជាតិដោយផ្តោតលើអាស៊ាននិងក្វាងស៊ី ក្នុងគោលបំណងបម្រើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-អាស៊ានកាន់តែប្រសើរឡើង។

...

ក្នុងពិធិសម្ភោធនោះ ថ្នាក់ដឹកនាំនៃសារព័ត៌មានChina Daily, China International Publishing Group, China News Service និងស្ថាប័នដទៃទៀត អគ្គកុងស៊ុលនៃប្រទេសអាស៊ានប្រចាំនៅទីក្រុងណាននីង ព្រមទាំងថ្នាកដឹកនាំសារព័ត៌មាននៃប្រទេសអាស៊ានចំនួន២១ស្ថាប័នធំៗ ចូលរួមព្រឹត្តិការណ៍នេះផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print