អ៊ីតាលីបានបាត់បង់ខ្សែការពារ Riccardo Calafiori របស់ Arsenal ដោយសាររបួស ប៉ុន្តែក្រុមនេះបានកត់ត្រាជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងលទ្ធផល ៣-១ លើក្រុមម្ចាស់ផ្ទះបារាំងក្នុងការប្រកួតបើកឆាក Nations League របស់ពួកគេ។
កីឡាកររបស់ក្លិបកាំភ្លើងធំខាងលើបានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ខណៈដែល Ousmane Dembele ត្រូវបានប៉ះទង្គិចគ្នាជាមួយកីឡាករអ៊ីតាលីផងងដែរ។ Riccardo Calafiori បានព្យាយាមលេងប៉ុន្មាននាទី ប៉ុន្តែត្រូវបានគេជំនួស។
Bradley Barcola បានជួយបារាំងនាំមុខក្រោយលេងបានត្រឹមតែ១២វិនាទីប៉ុណ្ណោះ ដោយស៊ុតផុតដៃអ្នកចាំទីអ៊ីតាលី។ អ៊ីតាលីបានរកគ្រាប់បាល់តាមស្មើវិញនៅនាទីទី៣០ដោយកីឡាករអ៊ីតាលី Federico Dimarco ជាមួយនឹងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អពីការបញ្ជូនបាល់របស់ Sandro Tonali។
នេះគឺជាការប្រកួតអន្តរជាតិលើកដំបូងរបស់ Tonali ខ្សែបម្រើ Newcastle ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ ដោយថ្មីៗនេះបានត្រលប់មកវិញពីការហាមឃាត់រយៈពេល១០ខែសម្រាប់ការបំពានច្បាប់ល្បែង។
កីឡាករអ៊ីតាលី Frattesi របស់ Inter Milan បានជួយឱ្យអ៊ីតាលីនាំមុខមុននៅដើមតង់ទី២ ជាមួយនឹងការបញ្ចប់ទីនៅនាទីទី៥០ ពីការបញ្ជូនបាល់របស់ Mateo Retegui ។ Giacomo Raspadori បានផ្តួល William Saliba ជាមួយការប្រជែងយកបាល់ ហើយស៊ុតបាល់បញ្ចូលទីគ្រាប់ទី៣ឲ្យអ៊ីតាលីនៅនាទីទី៧៤។
ជាមួយខ្សែបម្រើស្លាបរបស់ក្លិប Bayern Munich កើតនៅទីក្រុងឡុងកីឡាករ Michael Olise បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ប្រទេសបារាំង។ គាត់បានលេងឱ្យជម្រើសជាតិក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅនេះ។
លទ្ធផលនេះធ្វើឲ្យអ៊ីតាលីរកបាន៣ពិន្ទុឈរលេខ១ក្រុម Group 2 មាន៣ពិន្ទុស្មើជាមួយបែលហ្ស៊ិកដែលបានយកឈ្នះអ៊ីស្រាអែល ៣ទល់១ដែរ។ ការប្រកួតបន្ទាប់អ៊ីតាលីត្រូវប៉ះអ៊ីស្រាអែលនៅថ្ងៃទី១០ ខែកញ្ញា ខណៈដែលបារាំងត្រូវប៉ះក្រុមខ្លាំងបែលហ្ស៊ិកនៅថ្ងៃទី១០ កញ្ញាដូចគ្នា ៕ (រូបភាព ៖ BBC Sport)