ខេត្តឧត្តរមានជ័យ ៖ សកម្មភាព លោក មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំ ក្រុមការងារ ចុះពិនិត្យ ទីតាំងមួយចំនួននៅខ្នងភ្នំដងរែង (ប្រាសាទតាមាន់) គឺជាការពង្រឹងខឿនការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី គឺជាកាតព្វកិច្ចរបស់ប្រជាជនគ្រប់ៗរូប ។
សូមជម្រាបថា ៖ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមុិញនេះ លោក មាន ចាន់យ៉ាដា បានដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់អាងស្តុកទឹកនៅខ្នងភ្នំដងរែង (ប្រាសាទតាមាន់) ទំហំ ១០ម៉ែត្រ គុណ ២០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ ដើម្បីអាចស្តុកទឹកប្រើប្រាស់បានមួយចំនួននៅរដូវប្រាំង សម្រាប់កងទ័ពនៃកងពលតូចថ្មើរជើងលេខ៤២ ឈរជើងនៅតំបន់ប្រាសាទតាមាន់។
សូមបញ្ជាក់ថា ៖ ការផ្សាយពីសំណាក់ក្រុមឧទ្ទាមប្រឆាំងនៅក្រៅប្រទេស VOD ដែលថាប្រាសាទតាមាន់តូចបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ប្រទេសថៃនៅក្នុងឆ្នាំ២០០៨ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ គឺជាព័ត៌មានក្លែងក្លាយ!
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយទាំងនេះទៀត ៕