អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល នឹងចាប់ផ្តើមហោះហើរសាក ល្បងនៅថ្ងៃ៨ ខែកញ្ញានេះ !

ចែករំលែក៖

ខេត្តកណ្តាល ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយាន ដ្ឋាន ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានលំដាប់ 4F និង អនុញ្ញាត ឱ្យយន្តហោះខ្នាតធំបំផុតរបស់ពិភពលោក ដូចជា យន្តហោះប៊ូអ៊ីង ៧៤៧-៨០០ និងអ៊ែប៊ូស អេ៣៨០-៨០០ ចុះចតបាន។

យន្តហោះ យក្ស របស់អាមេរិក និងរបស់អឺរ៉ុបទាំងពីរប្រភេទនេះ អាចផ្ទុកអ្នក ដំណើរ បានច្រើនជាង ៥០០នាក់។
លោក ស៊ីន ចាន់សិរីវុត្ថា ធ្លាប់បញ្ជាក់ថា ៖ ការសាងសង់អាកាសយានដ្ឋាន ថ្មីនេះ កំពុងដំណើរការនៅឡើយពោល ការសាងសង់បានជិត ៨៤ភាគរយ ដោយចំណាយថវិកាអស់ ១ ២២០លានដុល្លារ ក្នុងគម្រោងថវិកាសរុបចំនួន ១ ៥០០ លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា ៖ មុខមាត់ថ្មីរបស់កម្ពុជា និងជាដង្ហើមសេដ្ឋកិច្ចមួយដ៏សំខាន់ (អាកាសយានដ្ឋានអន្ដរជាតិតេជោ ក្រុងតាខ្មៅ លំដាប់4F ✈️🇰🇭) គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការជើងហោះហើរដំណាក់កាលដំបូង នៅឆមាសទី១ ឆ្នាំ២០២៥ឆាប់ៗខាងមុខនេះ។

ព្រលានយន្ដហោះអន្ដរជាតិតេជោ ក្រុងតាខ្មៅ សាងសង់លើផ្ទៃដី ២,៦០០ ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ជាអាកាសយានដ្ឋានលំដាប់ 4F ដែលមានសមត្ថភាពអាចឱ្យប្រភេទយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន។

សូមជម្រាបជូនថា ៖ ព្រលានយន្តនេះសាងសង់ចែកជា ៣ ដំណាក់កាល ដំណាក់កាលទី១ បញ្ចប់នៅឆ្នាំ២០២៥ ដោយចំណាយទឹកប្រាក់ ១.៥ពាន់លានដុល្លារ (មិនគិតតម្លៃដី) អាចទទួលអ្នកដំណើរបាន ១៣ លាននាក់ក្នុង១ឆ្នាំ។ ដំណាក់កាលទី២ បញ្ចប់នៅឆ្នាំ២០៣០ អាចទទួលអ្នកដំណើរបាន ៣០លាននាក់ក្នុង ១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលអ្នកដំណើរបាន ៥០លាននាក់ក្នុង ១ ឆ្នាំ។
សូមរម្លឹកថា ៖ នៅឆ្នាំ ២០២៤នេះកម្ពុជាបានកំពុងសាងសង់គម្រោងជាច្រើនដើម្បីជម្រុញសេដ្ឋកិច្ចកម្ពុជាអោយដើរទៅមុខកាន់តែខ្លាំងបន្ថែមទៀត។
ខាងក្រោមនេះជាគម្រោងធំៗទាំងបីរបស់កម្ពុជាក្នុងនោះមានដូចជា៖
1- អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ( Techo International Airport) ការងារ សាងសង់សម្រាប់ដំណាក់កាលទី១នេះ ត្រូវបានក្រុមហ៊ុនអះអាងថា គ្រោងនឹងចំណាយថវិកា១៥០០លានដុល្លារអាមេរិក ហើយអាចទទួលភ្ញៀវទេសចរបានចំនួន ១៣លាននាក់ក្នុង1ឆ្នាំ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលភ្ញៀវ ទេសចរបានចំនួន៣០លាននាក់ក្នុង1ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរបានចំនួន៥០លាននាក់ក្នុង១ឆ្នាំ

2- ព្រែកជីកហ្វូណនតេជោ គឺជា ព្រែកជីកដែលមានប្រវែង ១៨០គីឡូម៉ែត្រដែលត្រូវបានស្នើឡើងក្នុងប្រទេសកម្ពុជា ដែលតភ្ជាប់ កំពង់ផែស្វយ័តភ្នំពេញ ជាមួយ ក្រុងកែប និង ឈូងសមុទ្រថៃ ។

3- ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត ដែលមានចម្ងាយ ១៣៨គីឡូម៉ែត្រ និងមានស្ពានធំមួយឆ្លងកាត់ទន្លេមេគង្គ ដែលមានចម្ងាយប្រហែល៥គីឡូម៉ែត្រ ហើយផ្លូវនេះគ្រោងចំណាយថវិកាសាងសង់ប្រហែលជិត២ពាន់លានដុល្លារអាមេរិកហើយគ្រោងនឹងសាងសង់រួចរាល់នៅចុងឆ្នាំ២០២៦ឬដើមឆ្នាំ២០២៧។ អរគុណសន្តិភាព! ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print