លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញ ប្រកាសបញ្ចូលសមាជិកថ្មីបន្ថែមសមាគមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្ដេចតេជោចំនួន ១.០០៥ នាក់ ទៀត

ចែករំលែក៖

ភ្នំពេញ÷សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នាព្រឹកថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៤ នេះ បានប្រកាសបញ្ចូលសមាជិកថ្មីបន្ថែមចំនួន ១.០០៥ នាក់ ទៀត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅ ឌឹព្រីមៀរ សែន សុខ រាជធានីភ្នំពេញ ។

មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ លោកជំទាវបណ្ឌិត បានសម្តែងនូវក្តីរីករាយដែលកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌TYDA បានបោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ ហើយលោកជំទាវបណ្ឌិត បានកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកានៃកម្លាំងស្ម័គ្រចិត្ត TYDA ទាំងអស់ ដែលបានរួមចំណែកជាធាតុផ្សំក្នុងការបន្តនិរន្តភាពរបស់សមាគម ។

សូមបញ្ជាក់ផងដែរថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១២ ក្រោមគំនិតផ្ដួចផ្ដើមផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយបានដឹកនាំផ្ទាល់ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងគោលបំណងផ្ដល់សេវាព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា និងពណ៌សម្បុរឡើយ ។

មកទល់បច្ចុប្បន្ននេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) មានសមាជិកសរុបចំនួន ១០.២៥៥ នាក់ ដោយបានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋក្រីក្របានចំនួន ៥៤១.៨៥១ នាក់ ក្នុងនេះមានអ្នកជំងឺធ្ងន់ធ្ងរចំនួន ៨.០៦៦ នាក់ ត្រូវបានបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ ហើយមានអ្នកជំងឺបេះដូងចំនួន ៧២ នាក់ ទទួលបានការវះកាត់ដោយជោគជ័យ១០០% ។

ជាមួយគ្នានេះ អំឡុងពេលនៃវិបត្តិរងការរាតត្បាតនៃជំងឺកូវីត-១៩ សមាគម TYDA បានចុះយកសំណាកអ្នកពាក់ព័ន្ធសរុបចំនួន ៧៤៩ .០១៨ ករណី ព្យាបាលអ្នកជំងឺកូវីដ-១៩បានចំនួន ២៥.៨៤២ នាក់ និងចូលរួមចាក់វ៉ាក់សាំងកូវីត-១៩បានចំនួន ៣៧៩.០៩២ នាក់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print