លោកគីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើងត្រួតពិនិត្យការងារយោធាមួយចំនួន

ចែករំលែក៖

អន្តរជាតិ ៖ យោងតាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើងនៅថ្ងៃទី ៨ ខែកញ្ញាបានឲ្យដឹងថា លោក គីម ជុងអ៊ុន អគ្គលេខាធិការបក្សពលករកូរ៉េខាងជើង និងជាប្រធានក្រុមប្រឹក្សាកិច្ចការរដ្ឋកូរ៉េខាងជើងបានធ្វើចុះត្រួតពិនិត្យការងារយោធាមួយចំនួននាពេលថ្មីៗកន្លងទៅនេះ។

គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី៦ខែកញ្ញា លោក គីម ជុងអ៊ុន បានទស្សនាសាលាកងកាំភ្លើងធំ ដែលបណ្តុះបណ្តាលធនធានមនុស្សស្នូលនៃកងកម្លាំងកាំភ្លើងធំរបស់ប្រទេសកូរ៉េខាងជើង។ លោក គីម ជុងអ៊ុន បានតម្រូវឱ្យមេបញ្ជាការកងកាំភ្លើងធំមានជំនាញខាងយុទ្ធសាស្ត្រកាំភ្លើងធំ និងអាវុធទំនើបៗជាច្រើន ព្រមទាំងមានសមត្ថភាពបញ្ជាការប្រយុទ្ធដើម្បីទប់ទល់នឹងសង្គ្រាមទំនើបក្នុងគ្រប់កាលៈទេសៈ ក៏ដូចជាគាបសង្កាត់និងបង្ក្រាបសត្រូវផងដែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើងផ្សាយដំណឹងឱ្យដឹងទៀតថា ពេលថ្មីៗនេះ លោក គីម ជុងអ៊ុន ក៏បានចុះត្រួតពិនិត្យសភាពការណ៍សាងសង់មូលដ្ឋានកងទ័ពជើងទឹកទំនើប និងបានណែនាំការងារផលិតនាវាផងដែរ។ 

គេហទំព័រ «CCFR China state-controlled media » ថា ៖ លើសពីនេះ លោក គីម ជុងអ៊ុន ក៏បានទស្សនាសហគ្រាសឧស្សាហកម្មយោធានៃគណៈកម្មការសេដ្ឋកិច្ចទីពីរ ដើម្បីឈ្វេងយល់អំពីការផលិតអាវុធ និងឧបករណ៍ពាក់ព័ន្ធនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print