ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសមត្ថកិច្ចស្វែងរកក្រុមជ្រុលនិយម មកចាត់ការតាមផ្លូវច្បាប់ព្រោះវាមិនមែនជា
ការបញ្ចេញមតិទេ។
នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះផេកផ្លូវការយ៉ាងដូច្នេះថា ៖ ពេលFacebook ខ្ញុំបង្ហោះពីសិល្បៈករ សិល្បៈការិនីទៅលេងតាមព្រំដែនពួក ជ្រុលនិយមចូលមកលើកដែលខ្ញុំឆ្លើយតបដូចមានភ្ជាប់ជូន។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសមត្ថកិច្ចស្វែងរកមនុស្សនេះមក
ចាត់ការតាមផ្លូវច្បាប់ព្រោះវាមិនមែនជា
ការបញ្ចេញមតិទេ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តថា ៖ ពួកជនបរទេសដែលខិតខំរារាំងការរើស
អើងពូជសាសន៍និងប្រឆាំងជ្រុលនិយម
ជួយមើលរឿងនេះផងកុំចាំដល់ពេលគេ
ញាត់គុកទើបស្រែកថារំលោភសិទ្ធមនុស្សត្រូវជួយអប់រំពួកនេះជាជាងមក
ចោទរាជរដ្ឋាភិបាល៕
ដោយ ៖ សិលា