ភ្នំពេញ៖ តារាសម្ដែង ឌុច លីដា ត្រូវកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង ធ្វើការនាំខ្លួនយកមកផាកពិន័យជាទឹកប្រាក់ ២លានរៀល ខណៈអ្នកនាង ឌុច លីដា បានបើកបរក្រោមស្ថានភាពជាតិអាកុល ០/៨០មីលីលីត្រ រួមដំណើរជានិងតារាចម្រៀងស្រីម្នាក់ទៀត គឺអ្នកនាង ហង្ស សុជាតា។ នេះបេីយោងតាមការបញ្ជាក់ពីមន្រ្តីនគរបាលជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌ ៧មករា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។
គួរជម្រាបជូនថា អ្នកនាង ឌុច លីដា ត្រូវបានកម្លាំងនគរបាលខណ្ឌ ៧មករា នាំខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌ ដេីម្បីដោះស្រាយតាមនីតិវិធី ខណៈខ្លួនបានបើកបររថយន្តក្នុងស្ថានភាពស្រវឹង កាលពីរាត្រីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២៤។
ជាមួយគ្នានេះ ជុំវិញករណីនេះ ! អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង TikTok កំពុងផ្ទុះ ការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយមានវីដេអូបង្ហាញពីការ ឃាត់ខ្លួនតារាស្រី ២រូប គឺអ្នកនាង ឌុច លីដា និង អ្នកនាង ហង្ស សុជាតា នៅត្រង់ចំណុចគោលដៅអន្តរាគមន៍ ត្រួតពិនិត្យជាតិផ្ទុះ ជាតិអាកុល នៅក្នុងមូលដ្ឋាន ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។
តារាស្រី ២ រូបខាងលើ ត្រូវបានជាប់នៅប៉ារ៉ាស់អន្តរាគមន៍របស់សមត្ថកិច្ច ខណ្ឌ ៧ មករា ដោយក្នុងនោះ អ្នកនាង ឌុច លីដា ជាអ្នកបើកបរ រីឯអ្នកនាង ហង្ស សុជាតា ជាអ្នករួមដំណើរ។ យ៉ាងណាមិញក្រោយពីបានជាប់នៅប៉ារ៉ាស់ និងមានការ ជជែកគ្នាជាច្រើនម៉ោងហើយនោះ តារាស្រីទាំង ២រូបក៏ត្រូវ បានសមត្ថកិច្ចបញ្ជូនទៅអធិការខណ្ឌទាំងមនុស្សនិង រថយន្ត។
មន្ត្រីនគរបាលចរាចរណ៍ខណ្ឌ ៧មករា បានបញ្ជាក់ថា ក្រោយធ្វើការផាកពិន័យលេីកអ្នកនាង ឌុច លីដា ជាអ្នកបើកបរទៅតាមនីតិវិធីរួមរាល់ ក៏បានឱ្យក្រុមគ្រួសារមកទទួលយកអ្នកនាង ឱ្យត្រលប់ទៅផ្ទះវិញទាំងយប់ផងដែរ។
ជាមួយគ្នានេះ អ្នកនាង ហង្ស សុជាតា បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះថា៖ សូមជំរាបជូនបងប្អូនមហាជនទាំងអស់នឹងហ្វេនហ្វេននាងខ្ញុំដែរស្រលាញ់នឹងបារម្មណ៍ពីរសុខទុក្ខនាងខ្ញុំ ទាំងពីរ ចំពោះបញ្ជាបានបញ្ចប់រួចរាល់ហើយ តាំងពីយប់ហ្លួង គ្រាន់តែpageខ្លះគាត់ចង់គេងចំណេញ ពីរឿងនេះ នឹងផុសបំភ្លើសនឹងបំពុល ដើម្បីទៀមទារ views សូមអរគុណបងប្អូនសំរាប់ការដែរស្រលាញ់នឹង បារម្មណ៍ ពីនាងខ្ញុំទាំងពីរ ដើម្បីតែឆ្អែតក្រពះខ្លួនអែង មកបំពានដល់ខ្ញុំដែលគ្មានកំហុស តើបងប្អូនគិតថាសមអត់ នេះជាទង្វើរមើ ទៅ សំរាប់បងប្អូនកាន់ page មួយចំនួន សូមពិចារណាតាមការគួរ៕ដោយ៖ជីណា