ខេត្តស្វាយរៀង ៖ កងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី៩ខែកញ្ញាឆ្មាំ២០២៤បាន
បញ្ជនជនសង្ស័យ ២នាក់និងវត្ថុតាង ទៅតុលាការ ករណី រក្សាទុកឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅ ក្រុងបាវិត។
យោងតាម មន្ត្រីកងរាជអាវុធហត្ថខេត្តបាមអោយដឹងថា ដោយអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅវេលាម៉ោង១៥និង ៣០នាទី រហូតដល់វេលាម៉ោង១៨ និង១៥នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណី រក្សាទុកឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់ហេងហេងស្រីរ័ត្ន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត និងនៅបុរីចន្ទរាជ ផ្ទះជួលលេខA11 ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ។
ប្រភពដដែលបន្តថាសមត្ថកិច្ចបានរឹបអូស
វត្ថុតាងរួមមាន ក្រាមពណ៌សថ្លាចំនួន១៧ កញ្ចប់ មានទម្ងន់៩.៣០៦,៥០ ក្រាម(មេតំហ្វេតាមីន)។
ម្សៅកញ្ចប់ពណ៌ក្រហមសញ្ញារូបសេះ ចំនួន០៣ កញ្ចប់ ទម្ងន់៥៥,៩០ ក្រាម (អិចស្រ្តាស៊ី)។
ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន០១ កញ្ចប់ទម្ងន់២,៣០ក្រាម(អិចស្រ្តាស៊ី)។
ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន០៥ កញ្ចប់ មានទម្ងន់៤៣,០០ក្រាម (អិចស្រ្តាស៊ី)
ថ្នាំគ្រាប់ពណ៌បៃតងចំនួន០១ កញ្ចប់មានទម្ងន់៣,៦០ក្រាម(អិចស្រ្តាស៊ី ថ្នាំគ្រាប់ពណ៌ក្រហមចំនួន០៤ កញ្ចប់ ទម្ងន់៥១,៨០ក្រាម(មេតំហ្វេតាមីន) ថ្នាំម្សៅម៉តពណ៌ស ចំនួន០២ កញ្ចប់ ទម្ងន់៦,៦០ក្រាម(កេតាមីន)ថ្នាំគ្រាប់ពណ៌ខៀវចំនួន០១កញ្ចប់មានទម្ងន់១,១០ក្រាម(អិចស្រ្តាស៊ី)
ទម្ងន់ថ្នាំញៀនសរុប ចំនួន ៩.៤៧០,៨០ក្រាមម៉ូតូ ចំនួន០១ គ្រឿងទូរសព្ទដៃចំនួន០៣ គ្រឿងប័ណ្ណបើករថយន្ដចំនួន០១ សន្លឹក សៀវភៅបើកបររថយន្ដចំនួន០១ ក្បាលឧបករណ៍សម្រាប់កិនគ្រឿងញៀនចំនួន០១ គ្រឿង គ្រាប់កាំភ្លើងខ្លី០១គ្រាប់អាវុធខ្លីម៉ាក់រ៉ូឡូ០១ដើមពូថៅតូច០១ដុំរ៉ូឡូកាំភ្លើងខ្លី០១កាបូបពណ៌ខ្មៅ០១ ជញ្ជីងសម្រាប់ថ្លឹងគឿងញៀនចំនួន០៣គឿង ប័ណ្ណបើកបរ ចំនួន ០១ក្បាលលិខិតឆ្លងដែន ចំនួន០១ក្បាលសម្ភារៈវេខខ្ចប់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ៕