ក្មេងទំនើង០២ក្រុមវាយតប់គ្នាទៅវិញទៅមកនៅទីសាធារណ: ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអប់រំនៅស្រុកសំពៅលូន

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី១០​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំងជំនាញស្រុកសំពៅលូន​ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន កាលពីម្សិលមិញនេះ​ បានចុះបង្ក្រាបករណីក្មេងទំនើងវាយតប់គ្នាទៅវិញទៅមក ០១លើក ឃាត់ខ្លួនបានចំនួន ០២ក្រុម នៅចំណុចភូមិអូរត្រាវជូរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយមានគ្នាចំនួន ០៦នាក់ ក្រុមទី១ មានគ្នាចំនួន ០៣នាក់៖

១-ឈ្មោះ ថាញ់ សុខអេ ភេទប្រុស អាយុ ១៩ឆ្នាំ ។
២-ឈ្មោះ ថាញ់ ថេត ភេទប្រុស អាយុ ១៥ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិអូរត្រាវជូរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
៣-ឈ្មោះ សាន សុខម៉េង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ភូមិថ្លុកសង្កែ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ក្រុមទី០២ មានគ្នាចំនួន០៣នាក់៖
១-ឈ្មោះ នៅ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ។
២-ឈ្មោះ អាង ម៉េងលី ភេទប្រុស អាយុ១៣ឆ្នាំ ។
៣-ឈ្មោះ ចុម ចាន់ណាន ភេទប្រុស អាយុ១៤ឆ្នាំ អ្នកទាំងបីនាក់ មានទីលំនៅភូមិអូរត្រាវជូរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើសកម្មភាពវាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យឈ្មោះ ចុម ចាន់ណា រងបួសក្បាល (ស្រាល) ។

ក្រោយទទួលបានពត៌មាន កម្លាំងសមត្ថកិច្ចបានធ្វេីការនាំខ្លួនក្មេងទំនេីងខាងលេី មកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ។

...

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វេីកិច្ចសន្យា លើក្មេងទំនេីងដែលបង្កភាពអនាធិតេយ្យក្នុងមូលដ្ឋានទាំង០៦នាក់ និងអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតអោយអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញ ដេីម្បីអប់រំបន្ត៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print