សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ដែលដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ : ចាប់ពីថ្ងៃទី ០៥ ដល់ ០៧ ខែកញ្ញា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ដោយទទួលបានលទ្ធផលដូចតទៅ៖

នាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង លោកអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញ ជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ ជាមួយ លោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។ ភាគីទាំងពីរបានសម្តែងការអបអរសាទរ និងគាំទ្រ ចំពោះលទ្ធផលជាផ្លែផ្កាក្នុងឱកាសនៃដំណើរទស្សនកិច្ច ផ្លូវការចំនួន ០២លើករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីឆ្នាំ២០២៣កន្លងទៅ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការ – ត្បូងពេជ្រ – និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ លោកអភិសន្តិបណ្ឌិត ស សុខា និង លោក វ៉ាង ស៊ាវហុង ក៏បានចែករំលែក និងផ្លាស់ប្តូរទៅវិញទៅមកសភាពការណ៍ទូទៅនៃសន្តិសុខ សេដ្ឋកិច្ច នយោបាយ និងបានកត់សម្គាល់នូវនិន្នាការប្រែប្រួលនៃឧក្រិដ្ឋកម្មឆ្លងដែន រួមមានបទល្មើសមិនប្រពៃណីមួយ គួរយោបាយ និងការកើនឡើងគួរឱ្យព្រួយបារម្ភ ជាពិសេសបទល្មើសពាក់ព័ន្ធនឹងការធ្វើបាប ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតសិទ្ធរវាងកងកទាំងអនុ ច្បាប់នៃភាគីទាំងពីរ ក្នុងកិច្ចការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសឆ្លងជន្តគ្រប់យ៉ាងទទួល ច្បាប់នៃភាគីទាំងពីរនៅនឹងបន្តបន្ទាប់ តាមរយៈយន្តការសម្របសម្រួលកិច្ចសហ ក្រសួងទាំងពីរ ទោះបីប្រឈមមុខនឹងស្ថានភាពវិវត្តប្រែប្រួលឥតឈប់ឈរ នៃសភាពការណ៍សន្តិសុខសកលដើម្បីបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរកាន់តែសកម្ម ថែមទៀតនៅក្នុងវិស័យអនុវត្តច្បាប់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងលោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ បាន ចុះហត្ថលេខាលើឯកសារចំនួន០២ រួមមាន៖

១- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតការិយាល័យសម្របសម្រួលអនុវត្តច្បាប់

២- ផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់

តមកនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក៏បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់បន្តដំណើរទៅកាន់ទីក្រុងគួយយ៉ាង នៃខេត្តគួយចូវ ដោយបានធ្វើទស្សនកិច្ចសិក្សាស្វែងយល់នៅមជ្ឈមណ្ឌលទិន្នន័យធំ (Big Data) នៃខេត្តគួយចូវ ដែលជា ប្រព័ន្ធបច្ចេកវិទ្យាបម្រើឱ្យការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ និង បានធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ការងារអនុវត្តច្បាប់ នៅអធិការដ្ឋាននគរបាលសង្កាត់គ័នសានហ៊ូ ទីក្រុងគួយយ៉ាង នៃខេត្តមួយចូវ ។

បន្ទាប់មកនាថ្ងៃដដែល លោកអភិសន្តិបណ្ឌិត ស សុខា បានជួបសំណេះសំណាលជាមួយ លោក ស៊ី លីន លេខាបក្សខេត្តគួយចូវ ដោយនៅក្នុងជំនួបនេះ ភាគីទាំងពីបានផ្លាស់ប្តូរទៅវិញទៅមកអំពីស្ថានភាព ទូទៅ និងសក្តានុពលនៃភូមិសាស្ត្រ វប្បធម៌ និងសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តគួយចូវ ព្រមទាំង បានជំរុញ និងពិនិត្យលទ្ធភាពបង្កើនការផ្សាភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងសន្តិសុខ រវាងខេត្តគួយចូវ ជាមួយរដ្ឋបាលរាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print