Huawei និង Apple ចេញម៉ូតថ្មីរៀងខ្លួនប្រជែងទីផ្សារស្មាតហ្វូន

ចែករំលែក៖

អ្នកនិយមប្រើប្រាស់ទូរស័ព្ទទាន់សម័យកំពុងតែទន្ទឹងចាំយ៉ាងអន្ទះសារប្រើប្រាស់ស្មាតហ្វូនម៉ូតថ្មីខណៈដែលក្រុមហ៊ុនយក្ស២គឺ Huawei និង Apple ចេញម៉ូតថ្មីរៀងខ្លួន។
បើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន Huawei ស្មាតហ្វូនបត់បីជាន់ថ្មី គឺម៉ូដែល Mate XT បានទទួលការកក់ទុកមុនជាងពីរលាននៅលើអ៊ីនធឺណិតក្នុងរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ មុនពេលចេញលក់ជាផ្លូវការ។
Mate XT ត្រូវបានគេរំពឹងថានឹងមានតម្លៃប្រហែល $4,000 ។ ក្រុមហ៊ុនផលិតរបស់ចិនផ្សេងទៀតដូចជា Xiaomi, Oppo និង Tecno ក៏កំពុងអភិវឌ្ឍម៉ូដែលបត់បីជាន់ tri-fold ដែលគ្រោងនឹងចេញនៅឆ្នាំក្រោយ។
ចំណែកក្រុមហ៊ុន Apple ក៏ទើបតែចេញម៉ូតថ្មី iPhone 16 ផងដែរ។ iPhone 16 នឹងត្រូវដឹកជញ្ជូនទៅដល់ប្រទេសវៀតណាមចាប់ពីថ្ងៃទី 27 ខែកញ្ញា ជាមួយនឹងតម្លៃចាប់ពី 46.99 លានដុង (1,900 ដុល្លារអាមេរិក) សម្រាប់ម៉ូដែល Pro Max ។
ទូរស័ព្ទ iPhone ថ្លៃបំផុតភ្ជាប់មកជាមួយទំហំផ្ទុកអតិបរមាមួយតេរ៉ាបៃ តែអតិថិជនអាចជ្រើសរើសទំហំ 512GB ឬ 256GB ក្នុងតម្លៃទាបក៏បាន។

កាលពីថ្ងៃចន្ទក្រុមហ៊ុន Apple បានបង្ហាញត្រកូលចុងក្រោយបំផុតរបស់ខ្លួនដែលមានបួនម៉ូដែលដំណើរការដោយបន្ទះឈីប A18 ថ្មីដែលត្រូវបានរចនាឡើងជាមួយនឹងបញ្ញាសិប្បនិមិត្ត AI។ ទូរសព្ទនេះក៏មានភ្ជាប់មកជាមួយនូវប៊ូតុងសកម្មភាពដែលអាចប្ដូរតាមបំណងបាន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កត់ត្រាជាសំឡេង កំណត់អត្តសញ្ញាណបទចម្រៀង និងបកប្រែឃ្លាក្នុងចំណោមកិច្ចការផ្សេងៗទៀត។

...

ការបញ្ជាទិញជាមុននៅក្នុងប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងបើកនៅថ្ងៃទី 20 ខែកញ្ញា។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print