ឆ្នាំនេះអ្នកនេសាទតាមសមុទ្របាន ជួប ការ លំបាក ខ្លាំង ខុសប្លែក ពី ឆ្នាំ មុន ៗ ដោយសារ តែ ផល នេសាទ ធ្លាក់ ចុះ ខ្លាំង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ប្រជា នេសាទ សមុទ្រ ជា ច្រើន គ្រួសារនៅ កំពង់ ផែ ចំណតទូក ចំណុច ទំនប់ រលក ស្ថិត ក្នុងភូមិ ៣ សង្កាត់ លេខ ១ ក្រុងព្រះសីហនុ បាន រៀបរាប់ ទាំង ទឹកមុខ ស្រងូតស្រងាត់ ថា ចាប់តាំងពី ដើមខែ កក្កដា រហូត មក ដល់ ខែកញ្ញានេះ ការ នេសាទ សមុទ្រ បាន ជួប ការ លំបាក ខ្លាំង ខុសប្លែក ពី ឆ្នាំ មុន ៗ ដោយសារ តែ ផល នេសាទ ធ្លាក់ ចុះ ខ្លាំង បណ្តាល ឲ្យ ប៉ះពាល់ ធ្ងន់ធ្ងរ ដល់ជីវភាព ប្រចាំ ថ្ងៃ របស់ ពួក គាត់ ។ ជា ពិសេស ការ គ្រប់គ្រង ទៅ លើ ការ ចំណាយ ការ សិក្សា របស់ កូន ៗ ដែល កម្រៃ យក មកផ្គត់ផ្គង់ អាស្រ័យ លើ របរ នេសាទ នេះ បើ រក មិន បាន ក៏ មិន មាន ចំណូល ដែរ ។

ប្រភព ខាងលើ បាន បន្ត ថា ៖ ការ ធ្លាក់ ចុះ ខ្លាំង ផល នេសាទ គឺចាប់តាំងពី ដើមខែ កក្កដា ឆ្នាំ ២០២៤ រហូត មក គឺ ខុស ប្លែក កាលពី ឆ្នាំ មុន ៗ ព្រោះ កន្លង មក ឲ្យ តែ ឈាន ចូល ដល់ ដើមរដូវ វស្សា អាកាសធាតុ មាន ភ្លៀង ធ្លាក់ ការ ចេញ ទៅ ប្រកប របរ នេសាទ ទទួល បាន ផល នេសាទ ច្រើន លក់ បាន តម្លៃ សមរម្យ ធ្វើ ឲ្យ ជីវភាព កម្មករ នេសាទ និង ម្ចាស់ ទូក មាន ភាព ល្អ ប្រសើរ ។ ប៉ុន្តែ ក្នុង រយៈពេល ៣ ខែ កន្លង មកនេះ ផល នេសាទ បើ ធ្វើការ ប្រៀបធៀប ទៅ នឹង ឆ្នាំ មុន ៗ មានការ ធ្លាក់ ចុះ ប្រមាណ ជា ៧០% ទៅ ហើយ រហូត ការ ចេញ ទៅ នេសាទ ម្ដង ៗ ម្ចាស់ ទូក ខាតបង់ ថ្លៃ ប្រេង ថ្លៃ ស្បៀងអាហារ នៅ លើ ទូក និង ថ្លៃ ចំណាយ ទៅ លើ ពលកម្ម ប្រចាំ ថ្ងៃ របស់ កម្មករ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print