រថយន្ដ​ Toyota Alphard បុករថយន្ត​ Ford Everest នៅ​ផ្លូវ​បំបែក​ជាបួន​ខូចខាត​ទាំង​សងខាង​

ចែករំលែក៖

ភ្នំពេញ​៖រថយន្ត​សេរី​ទំនើប​toyota alphard បេីក​ដោយ​បុរស​ជនជាតិ​ចិន​ជ្រុល​ទៅ​បុុក​និង​រថយន្ត​សេរី​ទំនើប​បេីក​ ford everest បេីក​ដោយ​ជនជាតិ​ខ្មែរ​នៅ​ផ្លូវ​បំបែក​ជាបួន​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​ទាំង​សងខាង។

   ហេតុការណ៍​នេះ​ផង​ដែរ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​៧យប់​ ថ្ងៃ​ទី​១១ខែកញ្ញា​ឆ្នាំ​២០២៤​ ផ្លូវ​៣៩២កែង​ផ្លូវ​៧១​ សង្កាត់​បឹងកេងកង​ទី​១​ ខណ្ឌ​បឹង​កេង​កង​  រាជធានី​ភ្នំពេញ​ ។ 

  តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានឲ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​និង​នារី​ម្នាក់​ ជន​ជាតិ​ខ្មែរ​បានបេីក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ ford everest ពណ៌ខ្មៅ​ ​ពាក់ស្លាកលេខ​ ភ្នំពេញ​2CA 4228 បេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៩២ទិសដៅ​ពី​កេីត​ទៅ​លិច​លុះ​មកដល់​ចំនុច​កេីតហេតុ​ដែល​ជាផ្លូវ​បំបែក​ជាបួន​ ក៍ស្រាប់​តែ​មានបុុរស​ជនជាតិ​ចិន​ម្នាក់​បានបេីក​រថយន្ត​សេរី​ទំនើប​ម៉ាក​ toyota alpard ពណ៌ស​​ពាក់ស្លាកលេខ​ មណ្ឌលគិរី​2B 3333 បេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៧១ទិសដៅ​ពី​ត្បូង​ទៅ​ជេីង​ ខ្វះ​ការ​ប្រុងប្រយ័ត្ន​ខណៈ​មេឃ​កំពុង​តែ​រលឹម​ស្រិចៗ​ ក៍ជ្រុល​ទៅ​បុុក​និង​រថយន្ត​ម៉ាក​ ford​ everest​ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ កំពិត​ទ្វារ​មុខ​ក្រោយ​ចំហៀង​ខាង​ឆ្វេង​ ។ 

  ដោយ​ឡែក​ខាង​រថយន្ត​toyota alpard វិញ​រងការ​ខូចខាត​ផែ្នក​ខាង​មុខ​ តែ​ក្នុង​ហេតុការណ៍​នេះ​មិន​បង្ករ​អោយ​គ្រោះថ្នាក់​ដល់​មនុស្ស​ណាម្នាក់​នោះ​ទេ​   

​ ​    ក្រោយ​ពេល​កេីតហេតុ​ ក៍មាន​តំណាង​ភាគី​រថយន្ដ​ទាំង​សងខាង​បានមក​និយាយ​សម្របសម្រួល​គ្នា​ដោយ​ខាង​រថយន្ត​ toyota alphard​ សុខចិត្ត​យក​រថយន្ត​ ford everestទៅ​ក្រុម​ហ៊ុន​ជួសជុល​អោយ​វិញ​ដេីម្បី​បញ្ចប់​រឿង​  ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print