ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ៖ ខ្ញុំបានទស្សនាការប្រកួត បាល់ ទាត់ វគ្គ ជម្រុះ Asian Cup Qualifier ជុំ ទី ២ រវាង ក្រុម ជម្រើស ជាតិ កម្អុជា យើង និង ក្រុមជម្រើស ជាតិ ស្រី លង្កា ដែល បាន ប្រព្រឹត្តទៅ នៅ ទឹកដី កម្ពុជា ។
លោកបន្តថា ៖ ជា លទ្ធ ផល យើង បាន ទប់ ទល់ រហូត ដល់ ស្មើ នៅពេញម៉ោង តែ យើង មិន អាច យក ឈ្នះ ក្រុម ស្រីលង្កា បាន នៅ ការ សម្រេច ដោយ គ្រាប់ បាល់ ប៉េណាល់ ទី ។ ក្នុង នាម ជាគាំទ្រ ខ្ញុំសូម កោត សរសើរដល់ កីឡាករ ជម្រើសជាតិ យើង ទាំងអស់ គ្នា ដែល បាន ខិតខំ យ៉ាង ស្វិត ស្វាញ ដើម្បី ប្រកួត តំណាង ឱ្យ ជាតិ ។ វិស័យ បាល់ ទាត់ របស់ យើង មាន ការ បោះ ជំហាន ទៅមុខ គួរ ជាទី មោទនៈ បើ ទោះ ជា យើង មិន ទាន់ ឈរលំដាប់ កំពូល ក្នុង តំបន់ ក្តី តែយើងគួរ មាន មោទនភាព ចំពោះ អ្វី ដែល ក្រុមជម្រើស ជាតិ បាន វិវឌ្ឍខ្លួន ក្នុង រយៈ ពេល ចុងក្រោយ ថ្មីៗនេះ។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្លែងថា ៖ យើងជឿជាក់ ហើយ បន្តគាំទ្រ ក្រុម ជម្រើស ជាតិ កម្ពុជា ! យើង គាំទ្រ កីឡាកម្ពុជា! ៕












