សម្ដេចប្រធានព្រឹទ្ធសភាកម្ពុជា៖​ សង្គ្រាមអាចឆាប់ឆេះបានយ៉ាងលឿន និងយ៉ាងងាយ ប៉ុន្ដែការលុបបំបាត់សង្គ្រាមពិតជាមានការលំបាកណាស់

ចែករំលែក៖

ទីក្រុង​សេអ៊ូល​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​ថា៖​ សង្គ្រាមអាចឆាប់ឆេះបានយ៉ាងលឿន និងយ៉ាងងាយ ប៉ុន្ដែការលុបបំបាត់សង្គ្រាមពិតជាមានការលំបាកណាស់។ ជាក់ស្ដែងបទពិសោធន៍របស់កម្ពុជា ដើម្បីស្ដារប្រទេសឡើងវិញ ពីរបបប្រល័យពូជសាសន៍ប៉ុលពត កម្ពុជាត្រូវការពេលជាង៣០ឆ្នាំ ទើបអាចស្វែងរកសន្ដិភាពបានដូចសព្វថ្ងៃនេះ។

ការថ្លែងបែបនេះ​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាឱកាស​អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស « ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព » ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) ខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ​ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print