ភ្នំពេញ ៖ ការរលាកប្រព័ន្ធទឹកមូត្រ គឺជាការកកើតនៃមេរោគនៅក្នុងប្រព័ន្ធបង្ហូរទឹកនោម។
១- ប្រភេទនៃការរលាកបំពង់ទឹកមូត្រអាចមាន៖
– ការលាងតម្រងនោមស្រួចស្រាវ (Pyélonéphrite aiguë)
– ការរលាកប្លោកនោមស្រួចស្រាវ (Cystite aiguë)
– ការរលាកប្រូស្តាតស្រួចស្រាវ (Prostatie aiguë)
២- រោគសញ្ញា
– នោមទាស់ (Dysurie)
– នោមញឹក (Pollakiurie)
– នោមក្រហាយ (Brûlure mictionnelle)
– ក្តៅខ្លួន (Fièvre)
៣- ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យផ្អែកលើរោគសញ្ញាគ្លីនិក ដែលអ្នកជំងឺមាន បូករួមនឹងការបណ្ដុះមេរោគក្នុងឈាម និងទឹកនោម រួមផ្សំនឹងការពិនិត្យ៖
– ការពិនិត្យឈាម: NFS, Procalcitonine, CRP
– ថតពោះ (ASP) ដើម្បីរកមើលគ្រួសតម្រង់នោម
– ធ្វើអេកូពោះ (Echographie abdominale) ដើម្បីបញ្ជាក់ថាមានគ្រួស ការរីកតាមបង្ហូរនោម ក្រពេញប្រូស្តាត ផ្លោកនោម
– ធ្វើស្កេនតម្រង់នោម បើចាំបាច់។
៤- ការព្យាបាល
បើអ្នកជំងឺមានបញ្ហារលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវ លោកអ្នកចាំបាច់ត្រូវមកទទួលការព្យាបាល និងពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិត ដើម្បីធ្វើរោគវិនិច្ឆ័យ និងតាមដានស្ថានភាពជំងឺ។
ការព្យាបាលត្រូវប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក ដោយពឹងផ្អែកលើលទ្ធផលបណ្តុះមេរោគខាងលើ ហើយរយៈពេលនៃការព្យាបាល ប្រែប្រួលទៅតាមប្រភេទនៃការរលាកបំពង់ទឹកមូត្រ និងប្រភេទមេរោគ។
៥- ផលវិបាក
ចំពោះអ្នកជំងឺដែលមិនបានទទួលការព្យាបាលត្រឹមត្រូវ អ្នកជំងឺអាចមានផលវិបាកដូចជា៖
– ខ្សោយតម្រងនោម
– អាប់សែ (Abcès) នៅប្រព័ន្ធបង្ហូរទឹកមូត្រ
– វិវត្តទៅរកការរលាកប្រព័ន្ធទឹកមូត្រ
បើលោកអ្នកមានបញ្ហាដូចរៀបរាប់ខាងលើ សូមមកពិគ្រោះជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតជាមួយគ្រូពេទ្យឯកទេសជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលប្រកបដោយប្រសិទ្ធភាព។ ជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕