តើការទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនៅសាធារណរដ្ឋកូរ៉េមានន័យយ៉ាងណាចំពោះសម្ដេចតេជោ?

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ ៖ នៅក្នុងពិធីទទួលសញ្ញាបត្រ និងធ្វើបឋកថាស្តីពី «បទពិសោធន៍របស់កម្ពុជាក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សារ និងកសាងជាតិឡើងវិញ» នៅសាធារណរដ្ឋកូរ៉េថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា សញ្ញាបត្រនេះគឺជាការទទួលស្គាល់អំពីការលះបង់របស់សម្តេចដើម្បីរំដោះប្រទេសជាតិពីក្រញាំនៃរបបប្រល័យពូជសាសន៍ និងការខិតខំកសាងជាតិឡើងវិញពីបាតដៃទរទេ ទន្ទឹមនឹងការខិតខំកសាងសន្តិភាព និងការបង្រួបបង្រួមជាតិទម្រាំប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញបរិបូណ៌ មានឯកភាពទឹកដី មានកម្លាំងប្រដាប់អាវុធតែមួយនៅក្រោមដំបូលរដ្ឋធម្មនុញ្ញ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្រាប់ប្រទេសកម្ពុជា សញ្ញាបត្រកិត្តិយសនេះគឺជាការទទួលស្គាល់គុណតម្លៃនៃភាពជាអ្នកដឹកនាំប្រកបដោយបញ្ញាញាណ ស្មារតីស្នេហាជាតិ ភាពទន់ភ្លន់ អត់ឱន និងភាពជាម្ចាស់របស់ជនជាតិខ្មែរទៅលើសុខសន្តិភាព និងជោគវាសនា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះជាសក្ខីភាពយ៉ាងជាក់ច្បាស់ផងដែរថា អ្វីៗដែលរាជរដ្ឋាភិបាលបានខិតខំធ្វើកន្លងមកគឺជាការដើរលើមាគ៌ាដ៏ត្រឹមត្រូវបំផុតសម្រាប់សន្តិភាពជាតិ និងអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចក៏បានឧទ្ទិសសមិទ្ធផលនេះជូនបងប្អូនខ្មែរគ្រប់រូបជាពិសេសកងកម្លាំងប្រដាប់អាវុធដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងភាពសុខសាន្តនៃប្រជាជាតិកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print