អភិបាលខេត្តកំពង់ចាម ណែនាំរដ្ឋបាលស្រុកជើងព្រៃ បន្តពង្រឹងកាអនុវត្តនូវគោលការណ៍ ៤ចំណុច ដើម្បីថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ក្នុងឱកាសអញ្ជើញប្រកាស លោក ស៊ីម គង់ ចូលកាន់មុខតំណែងជាអភិបាលស្រុកជើងព្រៃ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមុិញ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំអភិបាលស្រុកជើងព្រៃ ទើបចូលកាន់មុខតំណែង បន្តខិតខំធ្វើថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងបម្រើសេវាជូនប្រជាពលរដ្ឋ កាន់តែល្អប្រសើរថែមទៀត។

ពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានរៀបចំធ្វើឡើងនៅសាលាស្រុកជើងព្រៃ ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។

នាឱកាសនោះ លោក អភិបាលខេត្ត បានមានប្រសាសន៍ថា ប្រការដែលផ្តល់ឱកាសឱ្យ លោក ស៊ីម គង់ មកទទួលតំណែងជាអភិបាលស្រុកជើងព្រៃនេះ ដោយសារភូមិសាស្ត្រស្រុកជើងព្រៃមានសក្តានុពល គឺជាតំបន់សេដ្ឋកិច្ចពិសេស ដែលមានរោងចក្រ រីឯ លោកអភិបាលស្រុកថ្មី នេះ មានសមត្ថភាព ក្នុងការទំនាក់ទំនងជាមួយអ្នកវិនិយោគទុន ដើម្បីបង្កើនការងារ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋ។

លោក អភិបាលខេត្ត ក៏បានយកឱកាសនេះ ធ្វើការផ្តាំផ្ញើរ និងណែនាំឱ្យរដ្ឋបាលស្រុកជើងព្រៃ បន្តពង្រឹងកាអនុវត្តនូវគោលការណ៍ ៤ចំណុច ដើម្បីអនុវត្តបន្ត ដូចខាងក្រោម ៖

ទី១ ៖ ខិតខំបន្ដថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ពោលគឺ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង ៧ចំណុច ត្រូវធានាឱ្យបានល្អនៅក្នុងភូមិសាស្ត្ររបស់ខ្លួន បន្ថែមពីលើសនេះ ត្រូវមើលផងដែរពាក់ព័ន្ធបញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាបទល្មើសគ្រឿងញៀន ត្រូវទប់ស្កាត់ឱ្យបានកុំឱ្យមានបញ្ហានៅក្នុងមូលដ្ឋានរបស់ខ្លួន។

ទី២ ៖ ត្រូវជំរុញនូវការផ្ដល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយ ទាំងថ្នាក់ឃុំ និងថ្នាក់ស្រុក ត្រូវឱ្យមានមន្ត្រីនៅប្រចាំការ ប្រសិនបើមានការខ្វះចន្លោះ សូម លោកអភិបាលស្រុក ទើបតែឡើងកាន់តំណែងថ្មី ត្រូវបំពេញបន្ថែមដល់មន្ត្រី ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ទី៣ ៖ សូមឱ្យមើលទៅលើឥរិយាបទរបស់មន្ត្រី ដែលកំពុងបម្រើការងារផ្ដល់សេវា ព្រមទាំងមន្ត្រីកំពុងអនុវត្តការងារសន្តិសុខ សេវាអប់រំ សេវាសុខាភិបាល និងសេវាកសិកម្ម ជាដើម។

ទី៤ ៖ សូមឱ្យបង្កើននូវការយកចិត្តទុកដាក់ អភិវឌ្ឍន៍មូលដ្ឋាន និងការដោះស្រាយបញ្ហានានា ដែលកើតមាន នៅទីនេះ ទាំងបញ្ហាដែលនៅសេសសល់ពីអភិបាលស្រុកមុន និងបញ្ហាដែលកើតឡើងថ្មី ។ ចំពោះការអភិវឌ្ឍន៍ត្រូវយកបទពិសោធន៍ដែលធ្លាប់មាន មកបន្តអភិវឌ្ឍន៍នៅក្នុងស្រុកជើងព្រៃនេះ ឱ្យស្របតាមស្ថានភាពមូលដ្ឋាន ដោយទំនាក់ទំនងចាប់ដៃគូជាមួយ អ្នកវិនិយោគផ្សេងៗ ធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍន៍ដល់ថ្នាក់ឃុំផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print