និស្សិត និងសហគមន៍ពីវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ចុះសិក្សាស្វែងយល់ពីការងារព្រៃឈើនៅតំបន់រមណីយដ្ឋានអង្គរ

ចែករំលែក៖

ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ និស្សិត និងសហគមន៍ នៃគម្រោង «យុវជនចូលរួមក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ ជីវៈចម្រុះ»​ នៃវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប បានធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីការងារគ្រប់គ្រងព្រៃឈើ និងជីវៈចម្រុះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានធ្វើបទបង្ហាញត្រួសៗពីការងារគ្រប់គ្រងព្រៃឈើ និងការអភិរក្សជីវៈចម្រុះ​មួយចំនួន នៅតំបន់រមណីយដ្ឋានអង្គរ។ល។ បន្ទាប់ពីនោះ សាស្រ្តាចារ្យ និស្សិត និងសហគមន៍ សរុបជិត២០រូប បានធ្វើដំណើរទៅមើលទីតាំងមួយចំនួនដូចជា ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ការដំឡើងរន្ទាសម្រាប់កាត់ក្រីមែកឈើធំៗខាងលិចប្រាសាទបាភួន។

...

សូមបញ្ជាក់ថា ទស្សនកិច្ចខាងលើនេះធ្វើឡើងក្នុងបំណងផ្តល់ចំណេះដឹងដល់និស្សិត និងសហគមន៍អំពីព្រៃឈើ និងជីវៈចម្រុះនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាទទួលបានបទពិសោធន៍ល្អៗលើការងារព្រៃឈើ និងបរិស្ថាន ពីអាជ្ញាធរជាតិអប្សរា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print