កម្ពុជា​ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ វៀតណាម៖​ ប្តេជ្ញាចិត្តរួមគ្នាចែករំលែកនូវចក្ខុវិស័យសម្រាប់អនាគតដ៏រុងរឿងត្រចះត្រចង់ និងនិរន្តភាព សម្រាប់មហាអនុតំបន់មេគង្គ(GMS)

ចែករំលែក៖

ភ្នំពេញ​៖​ នៅក្នុងពិធីលាងសាយភោជន៍ ជូនប្រតិភូបណ្តាប្រទេសមហាអនុតំបន់មេគង្គ(GMS)រួមមាន៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម ដែលអញ្ជើញមកចូលរួម នារាត្រីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាសហប្រធាន ជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានប្រតិភូ និងក្រុមការងារ នៃប្រទេសGMS ទាំងអស់ ដែលបានចូលរួមកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6)។

លោកបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់ថា វត្តមាន និងការចូលរួមយ៉ាងសកម្មរបស់បណ្តាប្រទេស GMSនាពេលនេះ គឺជាការជួបជុំយ៉ាងសំខាន់ ដើម្បីជជែកពិភាក្សា ពិនិត្យយ៉ាងម៉ត់ចត់ និងដើម្បីបញ្ជាក់នូវការប្តេជ្ញាចិត្តរួមគ្នា ចែករំលែកនូវចក្ខុវិស័យសម្រាប់អនាគតដ៏រុងរឿងត្រចះត្រចង់ និងនិរន្តភាព សម្រាប់មហាអនុតំបន់មេគង្គ(GMS)។

លោកបណ្ឌិតរដ្ឋមន្រ្តី​ បានបន្តថា នារាត្រីនេះ ក្រៅពីការចែករំលែកនូវម្ហូបអាហារតំណាងប្រទេសរវាងគ្នា អនុញ្ញាតិអោយ យើងទាំងអស់គ្នា ចែករំលែកនូវស្មារតី នៃកិច្ចសហប្រតិបត្តិការ និងឯកភាព ដែលបានកំណត់ការងាររបស់យើង។​ ជាការពិតណាស់ មហាអនុតំបន់មេគង្គ ជាតំបន់ដែលមានសម្បត្តិបេតិកភណ្ឌធម្មជាតិដ៏សំបូរបែប វប្បធម៌ដ៏រស់រវើក និងប្រពន្ធ័អេកូឡូស៊ីចម្រុះ ដែលជាសក្ខីភាពនៃភាពស្រស់ស្អាតនិងមានសក្តានុពល ស្ទើរមិនគួរអោយជឿ នៅតាមបណ្តោយព្រំដែនយើងទាំងអស់គ្នា។​ ភាពស្រស់ស្អាត និងសក្តានុពលទាំងអស់នេះហើយ តែងតែរំលឹកយើងជានិច្ច អំពីទំនួលខុសត្រូវដែលយើងទាំងអស់គ្នា ត្រូវតែការពារ និងអភិរក្សរតនៈសម្បត្តិទាំងអស់នេះទុកសម្រាប់កូនចៅជំនាន់ក្រោយ។

...

លោករដ្ឋមន្ត្រី​ បានបញ្ជាក់បន្ថែមថា​ វឌ្ឍនភាពដែលយើងបានធ្វើក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថានមានសារៈសំខាន់ណាស់។កិច្ចខិតខំប្រឹងប្រែងរួមរបស់យើង នៅក្នងការលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព ការការពារជីវចម្រុះ ការលើកកម្ពស់គុណភាពបរិស្ថាន និងការដោះស្រាយការប្រែប្រួលអាកាសធាតុ កំពុងត្រួសត្រាយផ្លូវយើង ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។​ យ៉ាងណាក៏ដោយ យើងដឹងថាការធ្វើដំណើររបស់យើងគឺនៅឆ្ងាយ។ បញ្ហាប្រឈមដែលយើងជួបប្រទះគឺស្មុគស្មាញ និងចម្រុះគ្នា ដែលទាមទារមិនត្រឹមតែការបន្តការប្តេជ្ញាចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានការច្នៃប្រឌិត ការសហការ និងឆន្ទៈក្នុងការរៀនសូត្រពីគ្នាទៅវិញទៅមកផងដែរ។ ដោយមើលឃើញថាការតភ្ជាប់បង្កើតជាមូលដ្ឋានគ្រឹះនៃទន្លេមេគង្គ អនុញ្ញាតឱ្យយើងពង្រឹងការតភ្ជាប់ ចំណង និងឯកភាពរបស់យើង ដើម្បីធានាបាននូវប្រព័ន្ធអេកូឡូស៊ីដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកនៅទូទាំងមហាអនុតំបន់មេគង្គ ដែលយើងចែករំលែកអនាគតរបស់យើង ខិតខំ និងរីកចម្រើនជាមួយគ្នា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print