ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន នាល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២ផ២០២៤ បានបញ្ជាក់ថា ៖ នៅថ្ងៃទី១១ – ១២ កញ្ញា ២០២៤ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគីរី ពោធិ៍សាត់ បន្ទាយមានជ័យ ព្រះវិហារ ប៉ៃលិន កំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង កំពង់ធំ កំពង់ចាម កំពត កែប ព្រៃវែង តាកែវ ត្បូងឃ្មុំ កណ្តាល សៀមរាប ឧត្តរមានជ័យ រតនគិរី បាត់ដំបង ស្វាយរៀង និងខេត្តក្រចេះ បានចុះជួសជុលថែទាំលើផ្លូវជាតិសំខាន់ៗ នៅតាមបណ្ដាខេត្តរបស់ខ្លួន។
ក្រសួងសាធារណការ និង ដឹកជញ្ជូន បន្តថា ៖ សកម្មភាពជួសជុលថែទាំជាប្រចាំនេះ ធ្វើនៅលើកំណាត់ផ្លូវទាំងឡាយណា ដែលបានខូចខាត និងមានជង្ហុកសំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងការដឹកជញ្ជូនទំនិញឆ្លងកាត់ បានចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភ័ណភាពតាមដងផ្លូវផងដែរ៕
ដោយ ៖ សិលា
...