ចំនួនសញ្ញាបត្រ/គោរមងារ បណ្ឌិតកិត្តិយស និងសញ្ញាបត្របណ្ឌិត របស់សម្តេចតេជោ ទទួលបានពីឆ្នាំ ១៩៩៦ ដល់ កញ្ញា ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឺទ្ធសភា នៃព្រះរាជណាចក្រកម្ពុជា ទទួលបានចំនួនសញ្ញាបត្រ/គោរមងារ បណ្ឌិតកិត្តិយស និងសញ្ញាបត្របណ្ឌិត របស់សម្តេចតេជោ ទទួលបានពីឆ្នាំ ១៩៩៦ ដល់ កញ្ញា ២០២៤ ដ៏ច្រើន ដែលអាចចាត់ទុកថា ជាថ្នាក់ដឹកនាំប្រទេស មានសមត្ថភាពធំធេង លើពិភពលោក និងជាបិតាស្ថាបនិក សន្តិភាព រលត់ភ្លើងសង្គ្រាមបានជោគជ័យ ក្នុងឆ្នាំ១៩៩៨ ខណៈកម្ពុជាឆ្លងកាត់សង្គ្រាមដ៏រាំរ៉ៃជាង ៥០០ឆ្នាំកន្លងផុតទៅ ពេលនេះកម្ពុជា មានសន្តិភាពពេញលេញ និងការអភិវឌ្ឃ រីកចម្រើន ។

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឺទ្ធសភា នៃព្រះរាជណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា ៖ កាលពីពេលប៉ុន្មានថ្ងៃមុននេះ ពេលដែលខ្ញុំបានទៅទទួលសញ្ញាបត្របណ្ឌិតកិត្តិយស នៅសាធារណរដ្ឋកូរ៉េ ក៏មានវិទ្យុបរទេសនិយាយភាសាខ្មែរមួយ បានលើកជាសំនួរសួរ ថា តើ លោក ហ៊ុន សែន សមនឹងទទួលសញ្ញាបត្រ ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) សាធារណរដ្ឋកូរ៉េ ឬ អត់? ដើម្បីជាការបំភ្លឺ ខ្ញុំសូមបញ្ចេញនូវសញ្ញាបត្រដែលខ្ញុំធ្លាប់បានទទួលកន្លងទៅ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឺទ្ធសភា នៃព្រះរាជណាចក្រកម្ពុជា បានបញ្ជាក់ថា ៖ នេះគឺនៅមិនរាប់បញ្ចូនូវការស្រាវជ្រាវខ្លះទៀតទាក់ទងនឹងពានរង្វាន់។
សូមអ្នកទាស់មេត្តាបើកភ្នែកមើល ចំនួនសញ្ញាបត្រ/គោរមងារ បណ្ឌិតកិត្តិយស និងសញ្ញាបត្របណ្ឌិត របស់សម្តេចតេជោ ទទួលបានពីឆ្នាំ ១៩៩៦ ដល់ កញ្ញា ២០២៤ ដូចខាងក្រោមនេះផង ៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print