អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០២៤នេះ ទីស្តីការប្រធានាធិបតីកូម័របានចេញផ្សាយសេចក្តីថ្លែងការណ៍ថាលោកAzali Assoumaniប្រធានាធិបតីកូម័របានរងការវាយប្រហារដោយកាំបិត បណ្តាលឱ្យរបួសស្រាយនៅពេលចូលរួមក្នុងពិធីបុណ្យសពរបស់មេកន្ទ្រាញមួយរូបនៅប្រទេសកូម័រនៅថ្ងៃដដែល។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា លោកប្រធានាធិបតីរងរបួសមិនធ្ងន់ធ្ងរទេហើយលោកបានត្រឡប់ទៅផ្ទះវិញហើយ។ ទីស្តីការប្រធានាធិបតីក៏បានឱ្យដឹងផងដែរថាជនល្មើសត្រូវបានស្ថាប័នសន្តិសុខប្រទេសកូម័រឃាត់ខ្លួនហើយ៕
...