ការនាំចេញមាសពេជ្រនិងប្រេងឆៅរបស់ប្រទេសមីយ៉ាន់ម៉ានឹងត្រូវធ្វើឱ្យស្របច្បាប់នៅឆ្នាំ២០១៧

ចែករំលែក៖

ruby jewelry necklace and other

មន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ាបានឱ្យដឹងថា រដ្ឋាភិបាលមីយ៉ាន់ម៉ានឹងលើកលែងការដាក់កំហិតទៅលើការនាំចេញប្រេងឆៅ ពេជ្រនិងមាសនៅដើមឆ្នាំក្រោយនេះពោលគឺកាត់ចេញពីបញ្ជីទំនិញដែលត្រូវបាន ដាក់កំហិត។

...

កាលពីដើមឆ្នំាមុនរដ្ឋាភិបាលមីយ៉ាន់ម៉ាបានដកទំនិញចំនួន៥ប្រភេទចេញពី បញ្ជីទំនិញនេះក្នុងនោះរួមមានប្រភេទប្រេងនីហ្គែរ ប្រេងស្ពៃខៀវ ប្រេងផ្កាឈូករ័ត្ន ប្រេងសម្រាប់ធ្វើនំ និងសម្បកបង្គាដែល ត្រូវបានប្រើសម្រាប់ចំណីសត្វជាដើម។

លោក U Khin Maung Lwin អនុរដ្ឋ មន្ត្រីក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ាបានឱ្យដឹងថា សម្រាប់ឆ្នាំក្រោយ នឹងមានការលើកលែងនូវការដាក់កំហិតទៅលើទំនិញដូចជា មាស ពេជ្រ និងប្រេងឆៅ បន្ទាប់ពីបានពិភាក្សាជាមួយនឹងស្ថាប័នដែលជាប់ពាក់ព័ន្ធ។

អ្នកជាប់ពាក់ព័ន្ធទាំងនោះរួមមានក្រសួងធនធានធម្មជាតិនិងបរិស្ថាន សមាគម សហគ្រាសមាសមីយ៉ាន់ម៉ាសមាគមរ៉ែ មីយ៉ាន់ម៉ានិងសមាគមសហគ្រាសត្បូង និងគ្រឿងអលង្ការ រួមទាំងនាយកដ្ឋានគយ ហើយនិងធនាគារកណ្តាលផងដែរ។

លោកបានបន្ថែមទៀតថា ក្រសួងនេះនឹងអនុញ្ញាតឱ្យមានការនាំចូលនិងនាំចេញនូវផលិតផលទាំងនោះ។ ប្រសិនបើក្រុមហ៊ុនមួយត្រូវបានអនុញ្ញាតឱ្យនាំចូលមាសពីបរទេស វាគួរតែត្រូវបាននាំចេញគ្រឿងអលង្ការផងដែរ។

លោកបានបន្តទៀតថា យើងចាំបាច់ ត្រូវតែដោះស្រាយបញ្ហាជាច្រើនទាំងនោះ ដោយសារតែក្រុមហ៊ុនរ៉ែមាសក្នុងស្រុក មួយចំនួនចង់នាំមាសចេញ។ លោកជឿជាក់ថា ក្រុមហ៊ុនជាច្រើននោះនឹងត្រូវបានអនុញ្ញាតឱ្យនាំចូលនិង នាំចេញមាសទាំងនោះ។

ពាណិជ្ជករបានឱ្យដឹងថា សម្រាប់ពេល នេះមាសនិងត្បូងត្រូវនាំចេញនិងចូល ដោយខុសច្បាប់នៅឡើយទេ។ គណៈកម្មការឧស្សាហៈកម្មនេះបានស្នើឱ្យក្រសួង ពាណិជ្ជកម្មកាលពីដើមឆ្នាំនេះឱ្យដកនូវលោហដែលមានតម្លៃទាំងនោះ ចេញពី បញ្ជីទំនិញដែលត្រូវបានគេដាក់កំហិត ហើយនិយាយថា ការធ្វើបែបនេះនឹងជួយ រដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងការនាំចេញខុសច្បាប់ថែមទៀតផង។

លោកបានបន្ថែមទៀតថា ក្រសួង ពាណិជ្ជកម្មក៏កំពុងតែពិភាក្សាជាមួយនឹងក្រសួងអេឡិចត្រូនិក និងថាមពលជុំវិញ ការនាំចេញប្រេងឆៅ ហើយគួរតែបញ្ចប់ កិច្ចពិភាក្សានាពេលឆ្នាំក្រោយនេះ៕

5-diy-oil-drilling-myanmar-damir-sagolj_73853_600x450

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print