ភ្នំពេញ៖ នាវេលាម៉ោង៤រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ នៅសាលប្រជុំអាគារS នៃទីស្តីការក្រសួងមហាផ្ទៃ បានចាប់ផ្តើមធ្វើសន្និសីទសារព័ត៍មានជាសាធារណៈ ស្តីពីការស្រាវជ្រាវ និងធ្វើកោសល្យវិច្ឆ័យនៅស្នាមមេដៃប្រជាពលរដ្ឋនៅលើញត្តិគណបក្សសង្រ្គោះជាតិ ដែលបានដាក់ទូលថ្វាយព្រះមហាក្សត្រ ជាអធិបតីវត្តមាន លោកនាយឧត្តមសេនីយ៍ កង សុខន ខៀវ សុភ័គ និងលោក មួង សុធា ហើយមានការចូលរួមពីបណ្តាញសារព័ត៍មានជាតិ-អន្តរជាតិជាច្រើននាក់។
គួរំលឹកថាៈ កន្លងទៅមានស្នាមមេដៃទាំងនោះចំនួន១៧ម៉ឺន ដែលត្រូវបានក្រសួងមហាផ្ទៃរកឃើញថា មានមួយចំនួនមានភាពមិនប្រក្រតី ដោយមានស្នាមដៃមនុស្សម្នាក់ៗ ផ្តិតលើឈ្មោះជាច្រើន ហើយមានឈ្មោះខ្លះ ជាឈ្មោះរបស់មនុស្សស្លាប់រួចហើយផងដែរ។ មិនតែប៉ុណ្ណោះខាងក្រសួងបានបញ្ជាក់ថាក្នុងនោះមានភាពមិនប្រក្រតីជាច្រើន គ្រាន់តែមិនទាន់បញ្ជាក់ពីចំនួនពិតប្រាកដនិងឈ្មោះ ទើបរសៀលនេះក្រសួងមហាផ្ទៃធ្វើសន្និសីទជាសាធារណៈ៕
ដោយ៖ សុខ ខេមរា