ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ៖ គ្រូពេទ្យទាំងអស់ត្រូវដាក់អភិក្រមខ្លួនឯងថា «រៀន ពេទ្យ ដើម្បីជួយមនុស្ស» ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖ កាលពីសម័យកូវីដ អ្នកជំងឺណែនាំគេកុំឲ្យភ័យ ដល់ពេលជាប់កូវីដខ្លួនឯងភ័យបណ្តោយ ! ទាំងអស់គ្នា យើងក៏អាចឈឺ ក៏ត្រូវការពេទ្យផ្សេង គ្រួសារ កូន ប្រពន្ធយើង ប្ដីយើង ឪពុកម្ដាយយើងក៏ជា ក៏ជាមនុស្ស ប្រជាជនដែលឈឺ ត្រូវទុកនៅក្នុងទឹកដៃអ្នកផ្សេង ចង់ល្អបំផុត គឺឲ្យទាំងអស់គ្នា ធានាឱ្យបានល្អទាំងអស់តែម្ដង។ កុំព្រួយថា ប្រពន្ធយើងទៅពេទ្យណា ទឹកដៃណាស់ គឺឱ្យវិស័យសុខាភិបាល មានគុណភាព ធានាអោយបានតែម្ដង ។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកថា ៖ នេះគឺជាកិច្ចការសំខាន់ គឺត្រូវចូលរួម ហើយប្អូនៗនិស្សិតពេទ្យ មិនថាសាលាឯកជន ឬមួយសាលារដ្ឋទេ គឺសូមដាក់អភិក្រមនេះ ឱ្យច្បាស់ថាយើងរៀនពេក ដើម្បីជួយមនុស្ស យើងរៀនពេទ្យដើម្បីជួយជីវិត និងជួយសុខភាពមនុស្ស ដូចជួយគ្រួសារយើង ដូច្នេះយើងត្រូវដាក់ទិសដៅដើម្បី បង្កើនសមត្ថភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ខណះ អញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត រោងជាង និង អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត” នារាជធានីភ្នំពេញ ព្រឹកច្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ៕