ព្យុះ Bebinca វាយប្រហារលើទីក្រុងសៀងហៃ ជាព្យុះធំបំផុតមិនធ្លាប់មាន រយៈពេល៧៥ឆ្នាំកន្លងមក

ចែករំលែក៖

សារព័ត៌មាន AFP បានដកស្រង់ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃចន្ទ ទី១៦ ខែកញ្ញានេះបានរាយការណ៍ថាព្យុះដ៏ខ្លាំងមួយមិនធ្លាប់មានក្នុងរយៈពេលជាង៧០ឆ្នាំមកនេះបានវាយប្រហារលើទីក្រុងសៀងហៃ ដោយ បង្ខំឱ្យជើងហោះហើរជាច្រើនត្រូវបានលុបចោល និងផ្លូវជាច្រើនត្រូវផ្អាកការធ្វើចរាចរណ៍ ខណៈព្យុះទីហ្វុង Bebinca នាំមកជាមួយនូវខ្យល់បក់និងភ្លៀងធ្លាក់ខ្លាំង។

អាជ្ញាធរទីក្រុងសៀងហៃ បានប្រកាសភាពអាសន្នកម្រិតពណ៌ក្រហម និងបង្គាប់ឱ្យប្រជាជនរស់នៅតាមបណ្ដោយឆ្នេរជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពរៀបចំដោយអាជ្ញាធរ។ ព្យុះទីហ្វុង Bebinca ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ចាត់ទុកថាជាព្យុះដ៏ខ្លាំងបំផុតមួយមិនធ្លាប់មានដែលវាយប្រហារលើទីក្រុងសៀងហៃ ចាប់តាំងពីព្យុះទីហ្វុង Gloria បក់បោកលើទីក្រុងមួយនេះ ក្នុងឆ្នាំ១៩៤៩។
ជើងហោះហើររាប់រយជើងត្រូវបានលុបចោលនៅឯអាកាសយានដ្ឋានចំនួន២ ចាប់តាំងពីយប់ថ្ងៃអាទិត្យមក ហើយស្ថានីយរថភ្លើងក្នុងទីក្រុងសៀងហៃ បានផ្អាកសេវាធ្វើដំណើរ របស់ខ្លួនមួយចំនួន រីឯប្រជាជន ៩០០០នាក់ត្រូវបានជម្លៀសចេញពីតំបន់ Chongming ដែលស្ថិតនៅតាមបណ្ដោយទន្លេ Yangtze៕ ដោយធីរីណា

...

រូបថត​: EPA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print