លោក តាន់ ហ្សង់ហ្វង់ស័រ ៖ កំពូលមហាអំណាចសេដ្ឋកិច្ចពិភពលោក មិនមែនសុទ្ធតែជាប្រទេសស្បែកសនោះទេ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី លោក តាន់ ហ្សង់ហ្វង់ស័រ បានលើកឡើងថា ៖ មិនគួរយល់ច្រឡំទេ…ហើយខ្ញុំសូមជូនព័ត៌មាននេះឡើងវិញថា ៖ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ពិសេស រាប់តាំងពីសតវត្សរ៍ទី១នៃគ្រិស្តសករាជមកទល់ឥឡូវ, កំពូលមហាអំណាចសេដ្ឋកិច្ចពិភពលោក មិនមែនសុទ្ធតែជាប្រទេសស្បែកសនោះទេ។

-ពីឆ្នាំ១រហូតដល់ឆ្នាំជាង១០០០, ឥណ្ឌាជាលេខមួយពិភពលោក, មានGDPប្រហែល៣០% នៃGDP ពិភពលោក ។
-នៅខ្ទង់ឆ្នាំ១៥០០, គឺចិនម្តងជាលេខមួយពិភពលោកផ្នែកសេដ្ឋកិច្ច, មានGDPប្រមាណ២៥%នៃGDPពិភពលោក។
-ក្រោយមកទៀត, ចិនត្រូវពួកប្រទេសអឺរ៉ុបវ៉ាដាច់ អស់រយៈពេលជាង៣០០ឆ្នាំ, មុននឹងក្លាយជាលេខមួយពិភពលោកវិញ នៅដើមសតវត្សរ៍ទី១៩ នៅខ្ទង់ឆ្នាំ១៨០០-១៨២០។ កាលនោះ ចិនមានGDP ប្រហែល ៣០%នៃGDPពិភពលោក។
រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី លោក តាន់ ហ្សង់ហ្វង់ស័រ បញ្ជាក់ថា ៖ ប៉ុន្តែ តាំងពីពាក់កណ្តាលសតវត្សរ៍ទី១៩ តរហូតមកទល់ឥឡូវ, ជាការពិត ពួកប្រទេសស្បែកស ផ្លាស់វេនគ្នាធ្វើជាលេខមួយពិភពលោក (អង់គ្លេស បារាំង និង អាមេរិក) ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print