រដ្ឋបាលរាជធានីភ្នំពេញ ស្ថាបនាលូប្រអប់ផ្លូវជាតិលេខ៤ និងជញ្ជាំងបេតុង ប្រឡាយបារាំងផ្លូវមហាវិថីស៊ីជីនពីង សម្រាប់ការពាររំដោះទឹកជន់លិច រាជធានីភ្នំពេញ សម្រេចបាន១០ ភាគរយហើយ

ចែករំលែក៖

ភ្នំពេញ៖ ជាគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ការដ្ឋានដាក់លូប្រអប់ទំហំ៤ម៉ែត្រx២ម៉ែត្រ នៅផ្លូវជាតិលេខ៤ប្រវែង៥៦៥០ម៉ែត្រ និងគម្រោងស្ថាបនាជញ្ជាំងបេតុងប្រឡាយបារាំង នៅផ្លូវមហាវិថីស៊ីជីន ពីងគិតត្រឹមថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៤នេះសម្រេចបានជាង១០ភាគរយហើយ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ថា៖ ការដ្ឋានដាក់លូប្រអប់ទំហំ៤ម៉ែត្រx ២ម៉ែត្រ នៅផ្លូវជាតិលេខ៤ ប្រវែវ៥៦៥០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី៣ខណ្ឌពោធិសែនជ័យនិងគម្រោងស្ថាបនាជញ្ជាំងបេតុងនៃប្រឡាយបារាំង ចាប់ពីផ្លូវមហាវិថីស៊ី ជីនពីង ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៦កញ្ញា យើងស្ថាបនាបានបានជាង១០ភាគរយហើយ។
លោកបានបន្ដថា៖ ការដ្ឋានដាក់លូប្រអប់ខ្នាតធំទំហំ ៤ម៉ែត្រx២ម៉ែត្រ នៅផ្លូវជាតិលេខ៤ ប្រវែ៥៦៥០ម៉ែត្រចាប់ពីមហាវិថី ស៊ី ជីនពីង( ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣)ក្នុងសង្កាត់ចោមចៅទី៣ខណ្ឌពោធិសែនជ័យ ឆ្លងកាត់សង្កាត់កំបូលខណ្ឌកំបូល ដល់ព្រំប្រទល់ស្រុកអង្គស្នួលខេត្តកណ្ដាល អាចរំដោះទឹកក្នុងខណ្ឌកំបូល និងខណ្ឌពោធិសែនជ័យ នាភូមិ សាស្ត្ររាជធានីភ្នំពេញ។
ការដាក់លូប្រអប់ខ្នាតធំទំហំ ៤ម៉ែត្រx២ម៉ែត្រនេះ ជាការដ្ឋានមួយ ស្ថិតក្នុងគម្រោងផែនការវិនិយោគហេដ្ឋារចនា សម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ គ្រោងនេះសម្រេចដាក់លូបានប្រវែង ៦២៤ម៉ែត្រ ត្រូវជា១១ភាគរយនៃគម្រោង។ការស្ថាបនាជញ្ជាំងបេតុងនៃប្រឡាយបារាំង ចាប់ពីផ្លូវមហាវិថីស៊ីជីនពីង(ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣)ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលស្ថិតក្នុងគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលនោះ គិតត្រឹមថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៤ គម្រោងនេះ ការដ្ឋានសម្រេចលទ្ឋផលបានប្រវែង៣២០ម៉ែត្រ ត្រូវជា៣០.២៧% នៃគម្រោង ។គម្រោងនេះនឹងកាត់បន្ថយបាននូវការជន់លិចដោយទឹកភ្លៀងនៅតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ។
សូមបញ្ជាក់ថា៖ ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ របស់រាជធានីភ្នំពេញត្រូវប្រសិទ្ធនាមឈ្មោះផ្លូវជាមហាវិថីស៊ី ជីនពីង កាលពីថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ដោយ ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print