កិច្ចប្រជុំប្រចាំត្រីមាសទី៣ ក្នុងឆ្នាំ២០២៤ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

ចែករំលែក៖

ភ្នំពេញ ៖ ទីស្ដីការក្រសួង នៅថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤  លោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានអញ្ជើញដឹកនាំប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបានប្រចាំត្រីមាសទី៣ ក្នុងឆ្នាំ២០២៤ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងផ្សព្វផ្សាយសេចក្ដីណែនាំលេខ ១២២ សណន.លគសអ ចុះថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោកជាថ្នាក់ដឹកនាំ លោកអនុរដ្ឋលេខាធិការទទួលបន្ទុក ប្រធាន សមាជិក សមាជិកាលេខាធិការដ្ឋាន និងប្រធានស្ថានីយជញ្ជីងទូទាំងប្រទេស។

តាមរបាយការណ៍នៃការអនុវត្តការងារក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ មានរថយន្តត្រួតពិនិត្យសរុបចំនួន ២ ០៧៣ ០៨១ គ្រឿង មានរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៦៦៤ ០៩៨ គ្រឿង ស្មើនឹង ៣២.០៣% ដែលក្នុងនោះ រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% ចំនួន ៦៦២ ៨០៧គ្រឿង រថយន្តផ្ទុកលើសទម្ងន់ពី ៥% – ១០% ចំនួន ១៩៥គ្រឿង រថយន្តផ្ទុកលើសទម្ងន់ពី ១០% – ២០% ចំនួន ៨៧១គ្រឿង និងរថយន្តផ្ទុកលើសទម្ងន់លើសពី ២០% ចំនួន ២២៥គ្រឿង។  

លោករដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានលើកឡើងពីទិសដៅការងារដែលត្រូវអនុវត្តក្នុងខែ និងត្រីមាសបន្ទាប់ ដូចជា យុទ្ធសាស្រ្តក្រុមការងារចល័ត ការសាងសង់ និងការធ្វើឱ្យប្រសើរឡើងនៅតាមស្ថានីយមួយចំនួន។  បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីសេចក្ដីណែនាំលេខ ១២២ សណន.លគសអ ស្ដីពីការពង្រឹងវិន័យ និងបែបបទអនុវត្តការងាររបស់មន្ត្រីត្រួតពិនិត្យយាន្ដយន្តដឹកលើសទម្ងន់កម្រិតកំណត់ ព្រមទាំងពិនិត្យពិភាក្សាលើ បញ្ហាប្រឈមមួយចំនួនលើការអនុវត្តការងាររបស់ស្ថានីយនីមួយៗ និងរបស់ក្រុមការងារចល័ត ព្រមទាំងបានណែនាំដល់មន្ត្រីតាមស្ថានីយឱ្យពង្រឹងការអនុវត្តការងារឱ្យបានកាន់តែប្រសើរ និងមានប្រសិទ្ធភាព ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ការងារ និងសហការល្អជាមួយដៃគូពាក់ព័ន្ធ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print