រថយន្តជនជាតិចិនបេីកឆ្លងផ្លូវជ្រុលទៅបុកម៉ូតូបណ្តាលឱ្យឪពុកម្តាយនិងកូន៣នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ៖​ ឪពុកម្តាយនិងកូន៣នាក់បានរងរបួសធ្ងន់ស្រាលខណៈកំពុងជិះម៉ូតូឌុបគ្នាលេីដងផ្លូវត្រូវរថយន្តមួយគ្រឿងបេីកបរដោយជនជាតិចិនបេីកឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកពេញទំហឹង​ កាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០២៤​ នៅលេីកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូហុងដាមួយគ្រឿង ពណ៌ខ្មៅ​ ពាក់ស្លាកលេខពោធិ៍សាត់1I- 5670 ឌុបប្រពន្ធនិងកូន៣នាក់ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមាន រថយន្តមួយគ្រឿង​ម៉ាកហុីយ៉ាន់ដាយ ពណ៌ខ្មៅ​  ពាក់ស្លាកលេខ ភ្នំពេញ2AS-8226 បើកបរដោយបុរសជនជាតិចិន បើកឆ្លងផ្លូវក៏ជ្រុលទៅបុកម៉ូតូនោះពេញទំហឹងបណ្ដាលឱ្យរងរបួសអ្នកជិះទាំង៥នាក់ធ្ងន់និងស្រាល។ ក្រោយកើតហេតុ ម្ចាស់រថយន្តក៏បានចុះពីលើរថយន្តហើយគេចខ្លួនបាត់ ។បន្ទាប់មកក៏មាននារីម្នាក់មកអះអាងថា ជនជាតិចិននោះជាអ្នកជិះរថយន្តរបស់ខ្លួន និងហាមមិនឱ្យអ្នកយកព័ត៌មានថតផ្សាយរូបថតពីសកម្មភាពនោះទេ ។

...

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print