លោក ផៃ ប៊ុនឈឿន ប្រាប់ពីអតីតកាលនៃវត្តស្រះកែវមុនីវណ្ណក្នុងកំឡុងឆ្នាំ១៩២០ដល់១៩២៩ , វត្តស្រះកែវមុនីវណ្ណ(ហៅវត្តលើ) នៅខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ថ្ងៃឧបោសថសីល ថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកពី (ឯកសារ បុរាណាចារ្យ) និយាយអំពី # អតីតកាលនៃវត្តស្រះកែវមុនីវណ្ណក្នុងកំឡុងឆ្នាំ១៩២០ដល់១៩២៩ ។

វត្តស្រះកែវមុនីវណ្ណ(ហៅវត្តលើ)មានទីតាំងស្ថិតនៅក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង វត្តនេះមានអាយុកាលយូរណាស់មកហើយ។ ក្នុងរូបថតខាងក្រោមយើងសង្កេតឃើញព្រះវិហារដែលមានលក្ខណៈប្លែកពីព្រះវិហារនានានៅក្នុងប្រទេសកម្ពុជាយើង (បច្ចុប្បន្នយើងពុំឃើញវិហារនេះទៀតទេ ជំនួសដោយវិហារពីជាន់ដែលសាងនៅសម័យក្រោយ)។ នៅមុខវិហារមានតោថ្មពីរ មានសណ្ឋានដូចតោចិន យ៉ាងសង្ហា(បច្ចុប្បន្នក៏ពុំឃើញដែរ ជំនួសដោយតោថ្មី បែបខ្មែរ តែមិនសូវជាមានសោភ័ណភាពដូចពីមុនទេ)។ ឧបដ្ឋានសាលា សង់ផ្ទាល់ដីនៅខាងត្បូងព្រះវិហារ ត្រូវបានរក្សាទុករហូតមកដល់សព្វថ្ងៃ ទំនងជាមានអាយុជាង១០០ឆ្នាំហើយ ( កសាងនៅឆ្នាំ១៨៩៧ បច្ចុប្បន្នមានការផ្លាស់ប្តូរខ្លះនៃផ្នែកដំបូល)។ ព្រះធាតុ បច្ចុប្បន្នមានសណ្ឋានជាចេតិយលាបពណ៌ទឹកមាស(ពីមុនពណ៌ស) បានរងការខូចខាតកំពូលនៅសម័យសង្គ្រាម តែក៏អាចរក្សាមកដល់បច្ចុប្បន្ន គ្រាន់តែការជួសជុលកំពូលមានការផ្លាស់ប្តូរទំរង់ខុសពីទម្រង់ដើម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print