ខេត្តព្រះសីហនុ៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ថ្មីៗនេះ បានឃើញគណនី TikTok ឈ្មោះ @bodyn9 បានបង្ហោះដោយនិយាយថា “បងប្អូនអ្នកនៅកំពង់សោមហាស ជិះម៉ូតូមកដល់មុខពេទ្យ អាកន្លែងពេទ្យគេលក់បាយស៊ីហ្នឹង អឺមើលៗផង ចោរយាមឡើងពេញផ្លូវ ចោរហាស ចោរឡើងពេញផ្លូវ រាល់ថ្ងៃរាល់យប់ អាអត់មួកអត់កញ្ចក់ដឹងតែគ្រប់ទឹករបស់ចោរហើយ នៅនេះប៉ូលីសចរាចរណ៍ដូចចោរចឹង អឺតលើមៗពេញផ្លូវអស់ហើយ ទៅណាក៏អត់បានដែរ ពូកែម៉ងអាខាងចាប់យកលុយហ្នឹង ច្បាប់ក្តអីគេទេ ប្រយត្ន័បងប្អូនជិះមកដល់ហ្នឹងហាស) ។? “
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជំរាបជូនថា ចំពោះការបង្ហោះវីដេអូ ព្រមទាំងមាន សំឡេងប្រមាថមកលេីនគរបាលចរាចរណ៍ផ្លូវគោក ដូចការរៀបរាប់របស់គណនី TikTok ឈ្មោះ @bodyn94 គឺជាព័ត៌មានមិនពិត និងធ្វើឱ្យមានការភាន់ច្រទ្បំ ប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិជាខ្លាំង ជាពិសេសកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ដែលកំពុងតែអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដេីម្បីសំដៅកាត់បន្ថយការគ្រោះថ្នាក់ ចរាចរណ៍កេីតឡេីងជាយថាហេតុ ។
ស្នងការដ្ឋាននគរបាលខេត្ត ក៏បានឱ្យកម្លាំងជំនាញទូរស័ព្ទទាក់ទងទៅគណនីTikTokខាងលើ និងចុះទៅដល់ទីតាំងគាត់ ដើម្បីអញ្ជើញម្ចាស់គណនីខាងលើមកបំភ្លឺ តែត្រូវបានម្ចាស់គណនី ចាកចេញទៅបាត់៕ដោយ៖តារា