ប៉ូលិសឥណ្ឌូនេស៊ីបានចាប់ខ្លយមនុស្ស៦នាក់ ដោយចោទប្រកាន់ថា បានឡើងគម្រោងវាយប្រហារទៅលើឈូងសមុទ្រ Marina ប្រទេសសិង្ហបរីដោយកាំជ្រួចមីស៊ីល។
ប៉ូលិសឥណ្ឌូនេស៊ីបញ្ចាក់ថា ជនសង្ស័យមានអាយុចាប់ពី១៩ដល់៤៦ឆ្នាំ ។ អ្នកទាំងនោះត្រូវបានប៉ូលិសចាប់ខ្លួននៅទីតាំងផ្សេងៗក្នុងតំបន់ Batam ប្រទេសឥណ្ឌូនេស៊ី ។ ជនសង្ស័យទាំងនោះត្រូវបានប៉ូលិសចោទប្រកាន់ថា បានឡើងគម្រោងបាញ់មីស៊ីលពីតំបន់ Batam ទៅកាន់ឈូងសមុទ្រ Marina ។
តាមរបាយការបានជនសង្ស័យ៦នាក់គឺជាសមាជិក្រុមឧទ្ទាម Katibah Nusantara ដែលមានសមាជិកមាកពីប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វុីលីពីន និងថៃ ចូលរួមជាមួយក្រុមអ៊ិស្លាម IS ។
ក្រុមជនសង្ស័យខាងលើបានធ្វើសកម្មភាពតាមការបញ្ចារបស់លោក Bahrun Naim ដែលជាមេដឹកនាំក្រុម Katibah Nusantara ។ មេក្លោង Bahrun Naim ក៏ជាអ្នកបញ្ចារវាយប្រហារនៅក្នុងទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីខែមករា កន្លងទៅ។
អ្នកនំាពាក្យស្នងការប៉ូលិសឥណ្ឌូនេស៊ីលោក Boy Rafli Amar បានបញ្ចាក់ថា ៖ ប៉ូលិសបានបំបែកគម្រោងវាយប្រហារទៅលើប្រទេសសិង្ហបុរីពីក្រុមភេរវករ៕
ប្រែសម្រួល៖ ម៉ែវ សាធី