ភ្នំពេញ ៖ ប្លង់គម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មីបន្ថែមរបស់ស្ថានីយ៍បូមទឹកកប់ស្រូវ នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ នេះជាការបញ្ជាក់ឱ្យដឹងពី ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។
គម្រោងនេះ នឹងត្រូវបំពាក់ម៉ូទ័របូមទឹកខ្នាតធំ មានទំហំអង្កត់ផ្ចឹត ១.៥ម៉ែត្រ ចំនួន ២គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង១វិនាទី ។
ក្រសួងសាធារណការ និង ដឹកជញ្ជូន បន្តថា ៖ នៅពេលដាក់អោយដំណើរការបូមទឹកនាពេលខាងមុខ ស្ថានីយ៍កប់ស្រូវ នឹងមានសមត្ថភាពបូមទឹកសរុប ២៧ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងកាត់បន្ថយការលិចលង់ដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌឫស្សីកែវ សែនសុខ ទួលគោក ដូនពេញ និងខណ្ឌពោធិ៍សែនជ័យ ៕
...