រៀបការបាន១៣ឆ្នាំមានកូន២នាក់ ខឹងប្តីមានស្រីរត់មកប្តឹងសាលាសង្កាត់កាកាបសុំលែងលះ

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីវ័យក្មេងម្នាក់រត់មកសុំឲ្យអាជ្ញារធរជួយដោះស្រាយដោយសារតែប្តីរបស់គាត់លួចមានស្រី ទើបសុំចែកផ្លូវគ្នាលែងលះ ទៅសាលាសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដើម្បី និយាយផ្តាច់សង្វាស់ កាលពីវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ។

...

ភាគីខាងប្រពន្ធឈ្មោះ ស្រី មុំ អាយុ២៦ឆ្នាំ មុខរបរលក់ដូរខោអាវ នៅផ្សារកាណាសុីធី មានស្រុកកំណើត ភូមិចំកសរអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។  ចំណែកភាគីខាងប្តីមានឈ្មោះ ទឹក អ៊ុនតុលា អាយុ២៨ឆ្នាំ មានស្រុកកំណើត សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។ គ្រួសារខាងលើ មានកូន២នាក់ ប្រុសម្នាក់ អាយុ៣ឆ្នាំ ស្រីម្នាក់ អាយុ៨ឆ្នាំ ស្នាក់នៅក្នុងបន្ទុកគ្រួសារ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមភាគីខាងស្រីបាននិយាថា ពួកគាត់បានរៀបការប្តីប្រពន្ធបាន១៣ឆ្នាំមកហើយ ដោយរបរលក់ខោអាវនៅក្នុងផ្សារកាណាសុីធី តែមួយរយៈពេលប៉ុន្មានខែចុងក្រោយនេះ លោកប្តី មិនជួយការងាររកសុីផ្ទះសម្បែងឡើយ បែរជាងប់ង៉ុលវក់ទៅនឹងស្រីញីចោលប្រពន្ធ ទុកឲ្យនាងកំព្រាបេះដូង ឱបកូនប្រុសស្រីទាំង២នាក់ ទោះជាហាមក៏មិនស្តាប់ ប្រាប់ក៏មិនតាម ក្លាយទៅជាភាពរកាំរកូស ក្នុងរង្វង់គ្រួសារ ប្រេះឆារ សម្ព័ន្ធភាពស្នេហ៍ ។ ស្រ្តីខាងលើ បាននិយាយទៀតថា ស្មាមួយអម្រែកពីរ នាងមិនសុខចិត្តឡើយ មានមួយ ត្រូវអត់មួយ ហើយដោយសារការនិយាយមិនចុះសម្រុងគ្នា ទើបនៅរសៀលថ្ងៃទី៥ ខែសីហានេះ សុខចិត្តឯកភាពគ្នាទៅសាលាសង្កាត់កាកាបវិញ។

ទោះជាគ្រួសារខាងលើនេះ ស្នាក់នៅសង្កាត់ចោមចៅក៏ដោយ សុខចិត្តទៅប្តឹងនៅសង្កាត់កាកាបវិញ ដើម្បីឲ្យអាជ្ញាធរជួយដឹងឮថាពួកគេ ផ្តាច់សង្វាស់នឹងគ្នាដោយស្ម័គ្រចិត្ត ៕

image1

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print