សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នាព្រឹក ថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទី រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតីឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិកា រដ្ឋសភាចូលរួមពេលផ្តើមសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ ចំនួន១០៥រូប ដែលមានលទ្ធផលដូចតទៅ៖

១. អនុម័តយល់ព្រមរបៀបវារៈរបស់សម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ស្តីពី ការផ្តល់សេចក្តី ទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប៖

១. លោក ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍

២. លោក សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច

២. អនុម័តយល់ព្រមសមាសភាពលេខាធិការ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ចំនួន ៣រូប ដែលមានរាយនាមដូចតទៅ៖

១. លោក ឃុត ចាន់ដារ៉ា អាយុ ៤២ឆ្នាំ

២. លោក ឃឹង នុភាព អាយុ ៤៤ឆ្នាំ

៣. លោក ជាម ប៉េអា អាយុ ៤៨ឆ្នាំ

៣. បោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ចូលរួមចំនួន ១០៦រូប និងទទួលបានលទ្ធផល យល់ព្រម ១០៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ បានបិទនៅវេលាម៉ោង ០៨:៤៥នាទី នាថ្ងៃខែឆ្នាំដដែល។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print